ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ផ្ដល់សៀវភៅស្នាក់នៅជូន ប្រជាជន១០១គ្រួសារនិង ផ្សព្វផ្សាយពីវិធីការពារជំងឺកូវីដ-១៩និងផ្ដល់ទឹកអាល់កុល

110

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២០នេះ លោកថេង សុុថុល អភិបាលខណ្ឌចំការមន បានដឹកនាំកម្លាំងចុះទៅ សហគមន៍រុងរឿងដើម្បីធ្វើការ ផ្សព្វផ្សាយជូនប្រជាជនទៅតាម ការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩ ដោយត្រូវថែរក្សាអនាម័យ លាងដៃនឹងសាប៊ូ,ទឹកអាល់កុល និងផ្ដល់សៀវភៅស្នាក់នៅជូនប្រជាជនចំនួន១០១គ្រួសារនៅសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

លោក ថេង សុថុល អភិបាលគណ:អភិបាលខណ្ឌចំការមន បានមានមតិលើកឡើងថា ការចុះផ្សព្វផ្សាយពីវិធីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នៅថ្ងៃនេះគឺមានការចូលរួមពីលោក យិន សាន អធិការខណ្ឌចំការមននិងលោកស្រីអធិការរងខណ្ឌចំការមនដើម្បីធ្វើការផ្សព្វផ្សាយតាមការប្រកាសរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល។លោកអភិបាលខណ្ឌចំការមនលើកឡើងបន្តទៀតថាយើងគ្រប់គ្នាគឺមិនអាចភ្លេចវិធានការការពារលាងដៃនឹងសាប៊ូឱ្យបានញឹកញាប់នោះទេ។ពេលចាកចេញពីផ្ទះត្រូវពាក់ម៉ាស់ផង បើមិនមានការចាំបាច់ទេសូមកុំមានការជួបជុំគ្នាឱ្យសោះ។លោកអភិបាលខណ្ឌបញ្ជាក់ថា ជំងឺកូវីដវារង់ចាំតែយើងភ្លេចខ្លួនទេ ដូច្នេះមានតែវិធីធ្វើតាមគោលការណ៍ក្រសួងសុខាភិបាលទេទើបយើងអាចទប់ស្កាត់បានពីជំងឺនេះបាន។
លោកអភិបាលខណ្ឌបន្តថា ក្រោយពីធ្វើការផ្សព្វផ្សាយក៏បានឆ្លៀតឱកាសចែកសៀវភៅស្នាក់នៅជូនប្រជាជនក្នុងសហគមន៍ចំនួន១០១គ្រួសារនិងផ្ដល់ទឹកអាល់កុលនិងក្រមាខ្មែរក្នុងម្នាក់១ៗផងដែរហើយក៏បានផ្ដាំផ្ញើដល់ប្រជាជនសូមថែសុខភាពនិងបោសសម្អាតអនាម័យជុំវិញផ្ទះឱ្យស្អាតព្រោះរដូវនេះជារដូវភ្លៀងធ្លាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង