អគ្គនាយកដ្ឋានកីឡាប្រគល់ សម្ភារការពារមេរោគ កូវីដ-១៩ដល់សហព័ន្ធកីឡាជាតិទំាង៣២
ភ្នំពេញ៖ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាប្រគល់ជូនសម្ភារការពារមេរោគ
កូវីដ-១៩ សំខាន់ៗដូចជា ស្រោមដៃការពារ ដបដាក់អាល់កុល និងទឹកអាល់កុលលាងដៃដល់សហព័ន្ធកីឡាជាតិទំាង៣២ និងនាយកដ្ឋានកីឡាចំណុះអគ្គនាយកដ្ឋានកីឡានាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍ថា សម្ភារការពារមេរោគកូវីដ-១៩ទំាងនេះទទួលបានពីការឧបត្ថម្ភរបស់ក្រុមហ៊ុន The Korea Chamber of Commerce in Cambodiaតាមរយៈពេលលោកគ្រូ ឆយ យ៉ុងសុក ក្នុងនាមអគ្គនាយកកីឡានឹងយកទៅបែងចែកជូនដល់សហព័ន្ធកីឡាជាតិចំនួន៣២ ដែលមានក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិថ្នាលកំពុងធ្វើការហ្វឹកហាត់យ៉ាងសកម្មនៅពហុកីឡដ្ឋានជាតិតាមការណែនាំបច្ចេកទេសរបសក្រសួងសុខាភិបាល ។
ដូច្នេះមុនពេលចូលហាត់យើងត្រូវការត្រួតពិនិត្យនិងថែទាំសុខភាពត្រឹមត្រូវហើយម៉ឹងម៉ាត់ជាប្រចាំតាមការណែនាំដោយសហការជាមួយក្រសួងសុខាភិបាល។
សម្រាប់សហព័ន្ធទំាង៣២ក្នុងមួយសហព័ន្ធទទួលបានស្រោមដៃការពារមួយប្រអប់ដបដាក់អាល់កុល១និងទឹកអាល់កុលលាងដៃ២កាដុង៕