ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី១២ ខែមិថុនា នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១២៤៣គ្រឿង

175

 

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១២៤៣គ្រឿង ក្នុងនោះមានម៉ូតូ ៩៣៤គ្រឿង និងរថយន្ត ៣០៩គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែក បទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ ល្មើសសញ្ញា ដឹកលើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ ជាដើម។

ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន៧លើក/ពេលយប់៣លើក បណ្តាលឱ្យមានមនុស្សស្លាប់០៣នាក់/ស្រី០នាក់ (បើកបរលើសល្បឿនកំណត់ ០២នាក់ និងស្ថិតក្នុងស្ថានភាពស្រវឹង ០១នាក់) និងក៏មានអ្នករបួសសរុប១១នាក់/ស្រី០១នាក់ និងរបួសធ្ងន់០៣នាក់ មូលហេតុបើកបរលើសល្បឿន មិនគោរពសិទ្ធិ ស្រវឹង និងកត្តាយាន៕

អត្ថបទដែលជាប់ទាក់ទង