ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីជន​ជាតិចិន​ម្នាក់ បម្រុង​លោត​សម្លាប់ខ្លួន ពីលើ​ស្ពាន​កោះ​ពេជ្រ តែ​សមត្ថកិច្ច​ជួយ​ទាន់ , នាង​ប៉ុនប៉ង​សម្លាប់ខ្លួន​២​លើក​មកហើយ​

174

 

​ភ្នំពេញ​៖ ស្ត្រីជន​ជាតិចិន​ម្នាក់ បាន​រត់​តោង​ទៅលើ​បង្កាន់ដៃស្ពាន​កោះ​ពេជ្រ បម្រុង​លោត​សម្លាប់ខ្លួន តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជួយ​ចាប់​ទាន់ពេលវេលា​។ កណី​នេះ​កើតឡើង​នៅលើ​ស្ពាន​កោះ​ពេជ្រ ក្នុង​មូលដ្ឋាន​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ម៉ោង​ជិត​១១​យប់ នា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​

​ស្ត្រីជន​ជាតិចិន​រូបនោះ គ្មាន​នរណា​ស្គាល់ឈ្មោះ​នាង​នោះទេ ហើយក៏​មិនដឹងថា​មាន​វិបត្តិ​អ្វី​ដែរ បានជា​បម្រុង​លោត​សម្លាប់​ពីលើ​ស្ពាន​កោះ​ពេជ្រ ដោយ​គាត់​ស្រែ​ទ្រហោយំ​ផ្អើល​គេ ទាំង​កណ្ដាលអធ្រាត្រ​។​
អាជ្ញាធរ​ខណ្ឌចំការមន បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា​នេះ​ថា សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន បាន​បញ្ជូន​ខ្លួន​ទៅកាន់​ការិយាល័យ​គ្រប់គ្រង​ជនបរទេស នៅ​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែមិថុនា​នេះ​។ ស្ត្រីជន​ជាតិចិន​រូបនេះ បាន​ព្យាយាម​មក​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​កោះ​ពេជ្រ​នេះ​ចំនួន​២​លើក​មកហើយ ហើយ​ត្រូវបាន​សមត្ថកិច្ច​ជួយ​ទាន់​ជា​លើក​ទី​២ ៕

អត្ថបទដែលជាប់ទាក់ទង