ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​ល្បែងស៊ីសង​លេងបៀរ ចាប់​បានតែ​វត្ថុតាង ឯ​អ្នកលេង​ស្បែង​រត់​បាត់អស់​

82

​ភ្នំពេញ​៖ បង្ក្រាប​ល្បែងស៊ីសង​លេងបៀរ​​នៅ​ថ្ងៃ​សុក្រ​ទី ១២ ខែមិថុនា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៥​និង​៣០​នាទី​-​នៅ​ចំណុច ព្រៃ​ដើម​គគីរ​ក្រោយ​ចេ​តី​យ៏​ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ​។ ​ជនសង្ស័យ មិន​ស្គាល់​អត្តសញ្ញាណ​គេចខ្លួន​។​

​វត្ថុតាង​ចាប់យក បៀរ​ចំនួន​សល់​០៩​សន្លឹក កម្រាល​ក្រណាត់​២​ផ្ទាំង​កន្ទេល​អង្គុយលេង​៤ស្បែកជើង​៤​គូ​
កៅស៊ូ​ប្រក់​ដំបូល​១​ផ្ទាំង​​។

​សភាព​រឿងហេតុ​​នៅវេលា​ម៉ោង​១៥​និង​២០​នាទី កំលាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កំលាំង​ប្រជា​ការពារ ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏​ទទួល​ព​ត៏​មាន​ពី​មហាជន​ល្អ បាន​រាយការណ៍​តាម​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយ​តាកែវ​ថា មាន​អ្នក​លេងល្បែង​សី​សង​(​បៀរ​) ភ្នាល់​ដាក់​លុយ​ក្នុងព្រៃ​គគីរ ក្រោយ​ចេតិយ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ជ្រោយ​តាកែវ​
ពេលនោះ​ដែរ សមត្ថកិច្ច​បានឮ​ព័​ត័​មាន​ពី​មហាជន​រាយការណ៍​មក រួចហើយ​កំលាំង​ប៉ុស្តិ៍​ជ្រោយ​តាកែវ ក៏បាន​ចុះមក​ដល់​កន្លែង ភ្លាម ៗ​រួចហើយ​អ្នកលេង​ល្បែងស៊ីសង​ក៏បាន​រត់​គេចខ្លួនបាត់​អស់​។​

​បច្ចុប្បន្ន​កំលាំង​ប៉ុស្តិ៍​កំពុងតែ​ស្រាវជ្រាវ អ្នកលេង​ល្បែង​មក​ធ្វើការ​អប់រំ ហើយ​វត្ថុតាង​រក្សាទុក​នៅត្រឹម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយ​តាកែវ​។

ចំណែកនគរបាលស្រុកស្អាង បានរាយការណ៍ស្ដីករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់(បៀ) នៅថ្ងៃសុក្រ៧រោចខែជេស្ឋឆ្នាំជូត.ព.ស២៥៦៤ត្រូវថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី
នៅចំណុចចំការស្វាយមិនស្គាល់ម្ចាស់ ស្ថិតនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ។
វត្ថុតាងដកហូត រួមមាន កម្រាលក្រាល១ បៀសម្រាប់លេងចំនួន៤៩សន្លឹក  ស្បែកជើង៤គូ។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តីតាលន់ចំនួន៤នាក់ ចេញល្បាតក្នុងភូមិសាស្ត្រ ក៏ជួបប្រទះនិងអ្នកញៀនល្បែង កំពុងតែអង្គុយលេងល្បែងបៀនៅក្រោមដើមស្វាយ មានគ្នា៦នាក់ ដោយផ្លូវមានសភាពលំបាក ជិះចូលក្រុមអ្នកលេងល្បែង ឃើញក៏នាំគ្នារត់គេចខ្លួនបាត់អស់ ទៅបន្សល់ទុកនូវវត្ថុតាង ដកហូតខាងលើនេះ៕

អត្ថបទដែលជាប់ទាក់ទង