ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បានដាក់​គោលដៅ​ចម្បង ដែល​យុវជន​គណបក្ស​ប្រជាជន​គ្រប់​ជំនាន់ ត្រូវ​ប្រកាន់​ឲ្យ​ជាប់ គឺ​បន្ត​ពង្រឹង និង​ពង្រីក​សមិទ្ធផល​ថ្មីៗ​

88

 

​ភ្នំពេញ​៖ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​សរសេរ​បង្ហោះ​ថា ” គោលដៅ​ចម្បង​ដែល​យុវជន​គណបក្ស​ប្រជាជន​គ្រប់​ជំនាន់ ត្រូវ​ប្រកាន់​ឲ្យ​ជាប់​គឺ​បន្ត​ពង្រឹង​និង​ពង្រីក​សមិទ្ធផល​ថ្មីៗ​” ការសរសេរ​បង្ហោះ​សារ​បែបនេះ បន្ទាប់ពី​ឯកឧត្តម ទទួលបាន​តំណែង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​ប្រចាំការ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០​នេះ ។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទី -​ថែរក្សា​ឲ្យ​បាន​ដាច់ខាត​នូវ​រាល់​សមិទ្ធផល ដែល​សម្រេចបាន​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងការ​ដឹកនាំ​កសាង​ប្រទេស និង​ដែលមាន​ចូលរួម​យ៉ាងសកម្ម របស់​យុវជន​គណបក្ស​គ្រប់​ជំនាន់​។ ទី​២- បន្ត​ពង្រឹង​និង​ពង្រីក​សមិទ្ធផល​ថ្មីៗ របស់​យុវជន​គណបក្ស ដើម្បី​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បុព្វហេតុ​បម្រើ​ជាតិ និង​ប្រជាជន​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង ។​

​សូមបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បច្ចុប្បន្ន​មាន​តួនាទី​ក្នុង​កងយោធពល​ខេមរភូមិន្ទ ជា​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។ ឯកឧត្តម ក៏​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។​

​ដោយឡែក ឯកឧត្តម កែ ប៊ុន​ខៀង ដែលមាន​វ័យ​ជាង​៦០​ឆ្នាំ ត្រូវបាន​សម្រួលការ​ងា​រ​ទៅកាន់​តួនាទី​ចាស់​របស់​ឯកឧត្តម​ជា អនុប្រធាន​គណៈ​ឃោសនាអប់រំ នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង