កន្លែងជល់មាន់ដុះស្លែមួយកន្លែង នៅឃុំគគីរ ប៉ូលិសកៀនស្វាយ ទើបចុះបង្ក្រាបយកស្នាដៃ
កណ្ដាល៖ទីតាំងសង្វៀនបើកប្រជល់មាន់ដាក់លុយច្រើនៗឡើងដុះស្នឹមជាយូរមកហើយគេទើបឃើញកម្លាំងសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយខេត្តកណ្ដាលចុះទៅបង្ក្រាបយកយកស្នាដៃកាលពីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២០នេះនៅភូមិដូនសរឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាល។
ក្នុងករណីចុះបង្ក្រាបបនល្បែងសុីសងខុសច្បាប់ (ជល់មាន់)នេះក្រុមសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយដោយចាប់ឃាត់ខ្លួនក្រុមជនសង្ស័យ០៤នាក់(ឃាត់ខ្លួន)រួមមានទី១.ឈ្មោះ សុខ ប្រសើរ ភេទប្រុសអាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល (ឃាត់ខ្លួន)។
ទី២.ឈ្មោះ ស៊ុន រ៉ាម៉េត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃ៉ំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល(ឃាត់ខ្លួន)។
ទី៣.ឈ្មោះ ហ៊ុន ឡូ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)។និងទី៤.ឈ្មោះ ដូង សិទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន)។ក្នុងនោះដោយដកវត្ថុតាងចាប់យករួមមាន៖
១/ម៉ូតូ ចំនួន ០៣គ្រឿង និង២/ជញ្ជីងមាន់ថ្លឹងមួយ៣/ស្បែកជើង ១២គូ
៤/ស្កុតរុំជើងមាន់ ៦០ដុំ៥/កន្ត្រក សំរាប់ដាក់មាន់ ០៥៦/កញ្ចក់ឆ្លុះមាន់០១
៧/មាន់ឈ្មោល ចំនួន ០៤ក្បាល (រស់០៣ ក្បាលងាប់០១ក្បាល់)
តាមសេចក្ដីរាយការណ៍បានអោយដឹងថាដោយកាលពីរសៀលថ្ងៃខែខាងលើនោះកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានចុះបង្ក្រាបទីតាំងបើកល្បែងសុីសងខុសច្បាប់ (ជល់មាន់) នៅដីឡូតិ៍មួយកន្លែងមិនស្គាល់ម្ចាស់ ស្ថិតក្នុងភូមិ ដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលកំពង់តែប្រព្រឹត្ត រួចសមត្ថកិច្ចបានប្រមូលវត្ថុតាងដែលបម្រើអោយ (ជល់មាន់) នឹងនាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការរដ្ឋានគរបាលស្រុកកៀនស្វាយ ដើម្បីបន្តតាមច្បាប់៕