ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រី​ជំនាញ ក​.​ប​.​ប បន្ត​ចុះ​ស្វែងរក និង​ត្រួតពិនិត្យ​ស្វែងរក​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ ដែល​បង្ក​ឲ្យ​អ្នកទិញ​យកទៅ​ពិសា​ពុល និង​ស្លាប់ និង​ខ្លះ​កំពុង​សង្គ្រោះ​និង​ព្យាបាល​

133

 

​តាកែវ​៖​ក្រុមមន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ ក្លែងបន្លំ ក​.​ប​.​ប (​កាំកុងត្រូល​) ខេត្តតាកែវ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត នៅ​ព្រឹក​ថ្ងៃ ចន្ទ ទី ១៥ ខែ មិថុនា ឆ្នាំ ២០២០​នេះ បានចាប់ផ្ដើម​ចុះ​ត្រួត​ពិ​នឹ​ត្យ​នៅតាម​បណ្ដាល​ផ្សារ ក្នុង​ខេត្តតាកែវ ដើម្បី​ស្វែងរក​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ ដែលមាន​សារធាតុពុល បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជី​វិប្រជា​ពលរដ្ឋ​នៅក្នុង​ខេត្តបន្ទាយមានជ័យ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។
​ការចុះ​ត្រួត​ពិ​នឹ​ត្យ​ស្វែងរក​ស្រា​ប្រភេទ​នេះ បន្ទាប់ពី​មាន​ករណី​ពុល​ស្រា​ថ្នាំចិនសែ​យីហោ​«​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ​» បានកើត​ឡើង នៅ​ស្រុក​មង្គលបុរី ស្រុក​ម៉ាឡៃ និង​នៅ​ក្រុង​ប៉ោយប៉ែត ក្នុង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ ដែល​បណ្ដាល​ឲ្យ​ពុល​ប្រជាពលរដ្ឋ​៤១ និង​ស្លាប់​ចំនួន​៧​នាក់ ។​

​លោក ប៉ោ លាង​គង់ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ ក្លែងបន្លំ ក​.​ប​.​ប (​កាំកុងត្រូល​) ខេត្តតាកែវ បាន​ថ្លែង​ឲ្យ​ដឹងថា ក្រោយពី​មាន​ករណី​ពុល​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ នៅ​ខេត្តបន្ទាយមានជ័យ ដែល​បណ្ដាល​ឲ្យ​ស្លាប់​ប្រជាពលរដ្ឋ​អស់​៧​នាក់ មន្ត្រី​របស់លោក​សហកា​រ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ក្រុង​ស្រុក បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅតាម​បណ្ដាល​ផ្សារ និង​កន្លែង​លក់​ស្រា​មួយចំនួន​នៅក្នុង​ខេត្តតាកែវ ក៏ប៉ុន្តែ​ជា​លទ្ធផល​នៅតាម​ទីផ្សារ និង​កន្លែង​លក់​ស្រា​នានា​មិន​មានការ​ដាក់លក់​ប្រភេទ​ស្រា​ចិន​សែ​តាំង​គួ​យ​នោះទេ​។​

​លោក ប៉ោ លាង​គង់ បាន​មាន​ប្រសា​សប​ន៍​បន្តថា បើទោះបីជា​មន្ត្រី​ជំនាញ​មិនបាន​ស្វែង​រកឃើញ​ប្រភេទ​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ លក់​ដាក់លក់​លើ​ទីផ្សារ​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​ជំនាញ​និង​អាជ្ញាធ​ក្រុង​ស្រុក បានធ្វើការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ ដោយ​មិនត្រូវ​ទិញ​ស្រា​នេះ​ផឹក​ឲ្យ​សោះ ហើយ​ប្រសិនបើ​មាន​ឃើញ​ដាក់លក់ នៅតាម​តី​ផ្សារ​ឬ​កន្លែង​ណាមួយ សូម​រាយការណ៍​មន្ត្រី​ជំនាញ ឬ​អាជ្ញាធ​ក្រុង​ស្រុក ដើម្បី​ធ្វើការ​រឹបអូស​យកទៅ​ដុត​កម្ទេចចោល ជៀសវាង​ប្រជាពលរដ្ឋ​ទិញ​យកទៅ​ផឹក ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជី​វឹត​។​

​បើ​យោងតាម​លោកជំទាវ ឱ វណ្ណឌី​ន អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ថា ករណី​ពុល​ស្រា​យីហោ ស្រា​ថ្នាំចិនសែ​តាំង​គួ​យ នៅ​ស្រុក​ម៉ាឡៃ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិត​ត្រឹម​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ ២០២០ គឺមាន​អ្នកពុល​ស្រាថ្នាំ ចិន​សែ​តាំង​គួ​យ ទាំងអស់ ៤១​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន​៣​នាក់ ហើយ​អ្នកស្លាប់​ចំនួន​៧​នាក់ សុទ្ធ​ជា​បុរស ហើយ​អ្នក​កំពុង​សម្រាក​នៅ​មន្ទីរ ពេទ្យ​៣៤​នាក់​»​។ លោកជំទាវ ក៏​ធ្វើការ​អំពាវនាវ ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ពិសា​ស្រា​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​និង​អាយុ​ជី​វឹត​ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង