ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងនិង ឃាត់ខ្លួនជនសង្ស័យ ២នាក់ករណីលួចម៉ូតូ

72

ភ្នំពេញៈ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ករណីលួចម៉ូតូ នៅថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២០​ វេលាម៉ោង​ ១៤​ និង៥០នាទីរសៀល​ នៅចំណុចមុខហាងចរណៃ​ ផ្លូវជាតិ​លេខ​០៥​ ភូមិ​ឃ្លាំងសាំង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

-​ ជនរងគ្រោះ​ឈ្មោះ​ រស់​ ធារ៉ា​ ភេទប្រុស​ អាយុ​២១ឆ្នាំ​ មុខរបរ​បុគ្គលិក​ហាងចរណៃ​ មានទីលំនៅ​ផ្ទះជួល​ ភូមិត្រពាំងឈូក​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ​។

ជនសង្ស័យទី១ ឈ្មោះ យ៉ន​ ចំរេីន​ ភេទប្រុស​ ហៅអាញ៉ាញ់​ អាយុ២៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ផ្ទះជួល​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (មានសារធាតុញៀន)​។

និងបន្តធ្វើការឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ វន់ វិបុល ហៅ អាម៉ៅ ភេទ ប្រុស អាយុ១៨ ឆ្នាំ មានទីលំនៅ ភូមិ ផ្សារតូច សង្កាត់ ទួលសង្កែទី១ ខណ្ឌ ឬស្សីកែវកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន) ឃាត់ខ្លួននៅវេលាម៉ោង ២២:០០ នាទី ថ្ងៃខែឆ្នាំដដែល ។
– សំភារៈ​បាត់បង់៖
ម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ សេ១២៥​ ពណ៍ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៨​ ពាក់ស្លាកលេខ​ កំពង់ឆ្នាំង​ 1H-1717
– សំភារៈ​ដកហូត៖​ គ្មាន

​ លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា នៅថ្ងៃកេីតហេតុជនសង្ស័យមានគ្នាចំនួន​ ០២នាក់​ ជិះម៉ូតូ​មួយគ្រឿង​ ម៉ាក​ សង់ការ៉េ​ ពណ៍ក្រហមចាស់​ ពុំមានស្លាកលេខ ចេញធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ ពេលមកដល់ចំណុចកេីតហេតុឃេីញម៉ូតូរបស់ជនរងគ្រោះចតទុកដោយភ្លេចដកសោរចេញពីម៉ូតូ ឃើញដូចនេះជនសង្ស័យឈ្មោះ​ យ៉ន​ ចំរេីន​ បានធ្វេីសកម្មភាពលួចយកម៉ូតូនោះបានសំរេច​ រួចជិះគេចខ្លួន លុះដល់ថ្ងៃទី១៦​ ខែឆ្នាំដដែល​ វេលាម៉ោង​១៤:០០នាទី​ ជនរងគ្រោះ​បានមកដាក់ពាក្យបណ្តឹង​ ក្រោយពីបានទទួល​បណ្តឹងជនរងគ្រោះ​កំលាំងសមត្ថកិច្ចយេីងបានបេីកការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យ​ លុះដល់វេលាម៉ោង១៧:០០នាទី ថ្ងៃខែឆ្នាំដដែល​ កំលាំងសមត្ថកិច្ចយេីងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ​ យ៉ន​ ចំរេីន​ នៅចំណុចផ្លូវបេតុង​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ នាំមកកាន់ប៉ុស្តិ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ​ ដេីម្បីធ្វេីការសាកសួរ រហូតដល់វេលាម៉ោង២២:០០នាទី ថ្ងៃខែឆ្នាំដដែល បន្តឃាត់បានបក្ខពួកម្នាក់ទៀតនៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី២០ ភូមិសាមគ្គី សង្កាត់ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍​កំពុងសាកសួរយកចម្លេីយ​ បន្តស្រាវជ្រាវរកមធ្យោបាយរបស់ជនរងគ្រោះ កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង