ស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ ជួយកាត់បន្ថយ ការលំបាលប្រជាពលរដ្ឋ នៅសង្កាត់រលួល និងតំបន់ជុំវិញ
ភ្នំពេញ៖រដ្ឋបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនា ផ្លូវបេតុងថ្មីមួយខ្សែជួយកាត់បន្ថយ ការលំបាក របស់ប្រជាពលរដ្ឋនៅសង្កាត់រលួស និងតំបន់ជុំវិញ។ពិធីនេះធ្វើនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ និងលោកស្រី រួមជាមួយមន្ត្រីរាជការខណ្ឌ សង្កាត់ភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង ៤៦៥ ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស។ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌដង្កោ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទៅបោះឆ្នោតឱ្យបានគ្រប់គ្នាដើម្បីរើសមេដឹកនាំល្អ បន្តអភិវឌ្ឍន៌ភូមិសង្កាត់យើង រីកចម្រើនបន្តទៀត។ក្នុងឱកាសនោះ ដែរលោកអភិបាលខណ្ឌ និងលោកស្រី បានផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងគិតគូរ ពីតម្រូវការ បញ្ហា និងការលំបាកនានា របស់បងប្អូនទាំងអស់នៅមូលដ្ឋាន។លោកអភិបាលខណ្ឌដង្កោ បានថ្លែងទៀតថា៖ ផ្លូវបេតុងថ្មី១ខ្សែ ដែលបើកការដ្ឋានស្ថាបនា នៅពេលនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន៕