ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្លងចរន្តអគ្គីសនីឆាប់ឆេះផ្ទះប្រជាពលរដ្ឋផ្អើលទាំងថ្ងៃក្នុងខណ្ឌជ្រោយចង្វា

229

ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាប់ឆេះប្រជាពលរដ្ឋបង្កឲ្យ មានការភ្ញាក់ផ្អើលទាំងថ្ងៃ បង្កឡើងដោយឆ្លងចរន្តអគ្គីសនី នាវេលាម៉ោង១៣នឹង៤០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅមុខផ្ទះសំណាក់គៀនឃ្លាំង តាមបណ្តាយផ្លូវលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរនោះបានឲ្យដឹងថា អគ្គីភ័យខាងលើឆេះឆាបឡើង ដោយសារឆ្លងចរន្តអគ្គីសនី ហើយបង្កជាអណ្តាតភ្លើងឡើងភ្ញាក់ផ្អើល អ្នកជិតខាងនាំគ្នាយកបំពង់ធ្វើការបាញ់ពន្លត់ ប៉ុន្តែដោយសារភ្លើងឆាបឆេះខ្លាំងពេក ទើបទំនាក់ទំនងទៅសមត្ថកិច្ច ។
បន្ទាប់ពីទទួលបានដំណឹងនេះ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចបង្ការនិងពន្លត់អគ្គីភ័យ បានចេញមកអន្តរាគមន៍ និងធ្វើការបាញ់ពន្លត់ទាន់ពេលវេលាមិនអោយរាល់ដាលដល់ផ្ទះអ្នកដ៏ទៃ ហើយក្នុងហេតុការណ៍នេះ គឺមិនបណ្តាលអោយនណារម្នាក់រងរបួសនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង