ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បញ្ជូន​ជនល្មើស​៣​នាក់​ទៅ​តុលាការ ករណី​ក្លែង​ឯកសារ​រដ្ឋបាលខេត្ត​កំពង់ធំ តាំងខ្លួន​ឌឺ​បេ​ខេត្ត​ដើរ​ទារលុយ​គេ​

91

​កំពង់ធំ​៖ កម្លាំង​នគរបាល​ខេត្តកំពង់ធំ បង្ក្រាប ករណី​ក្លែង​ឯកសារ​រដ្ឋបាលខេត្ត​កំពង់ធំ​។ នៅ​ថ្ងៃទី ១៦-១៧ ខែ មិថុនា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ខេត្តកំពង់ធំ បាន​ប្រើប្រាស់​វិធាន​ការជំនាញ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ ពាក់ព័ន្ធ​បទល្មើស​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។​

​ប្រភពព័ត៌មាន​ពី​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា ក្រោម​ដឹកនាំ​
​បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ និង​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ស៊ិន វិ​រៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក ប្រាសាទ​សំបូរ បាន​ស្រាវជ្រាវ​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ ពាក់ព័ន្ធ​បទល្មើស​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ៖ ១.​ឈ្មោះ ខេង ខែម ភេទ ប្រុស អាយុ ៤៣ ឆ្នាំ​
​ទីលំនៅ​ភូមិ ប្រឡាយ ឃុំ តាំង​ក្រ​សៅ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ជា​អ្នក​ក្លែង​ឯកសារ​រដ្ឋបាលខេត្ត​កំពង់ធំ បង្កើត​ក្រុម​ឌឺ​បេ​របស់​ខេត្ត រួមទាំង​ក្លែង​លិខិត​ជាច្រើន​ទៀត ដោយ​ខ្លួនឯង (​រូបភាព កាត់​ហត្ថលេខា ត្រា ) មក​បិទ​លើ​ឯកសារ​ក្លែង ហើយ​ទៅប្រើ​ប្រាស់​ធ្វើ​សកម្មភាព ដើរ​ទារលុយ​ពី​អ្នក​ដឹកអុស ដឹកឈើ តាម​ឡាន តាម​គោយន្ត​ក្នុងភូមិ សាស្ត្រ​ស្រុក សណ្តាន់ ស្រុក ប្រាសាទ​សំបូរ​និង​ស្រុក សន្ទុក ខេត្តកំពង់ធំ (​តាំងខ្លួន​ជា​ប្រធាន​ឌឺ​បេ​ខេត្ត​) ។ ២.​ឈ្មោះ អឿន នឿន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ​
​ទីលំនៅ​ភូមិ ទំនប់ ឃុំ​ស្រើ​ង ស្រុក ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ជា​អនុប្រធាន​ឌឺ​បេ​(​អ្នកប្រើប្រាស់​លិខិត​)​។ ៣.​ឈ្មោះ នុត ខា ភេទ ប្រុស អាយុ ៦៣ ឆ្នាំ​ទីលំនៅ​ភូមិ សែន​អភិវឌ្ឍន៍ ១ ឃុំ ទីពោរ ស្រុក​សន្ទុក ខេត្តកំពង់ធំ ជា​សមាជិក ឌឺ​បេ (​អ្នកប្រើប្រាស់​) ។​

​សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មាន​៖​លិខិត​រដ្ឋបាលខេត្ត ស្តីពី​ការបង្កើត​ក្រុម​ឌឺ​បេ​ចំនួន ៧ ច្បាប់ (៧​នាក់​) :​លិខិត​រដ្ឋបាលខេត្ត អនុញ្ញាត​ឲ្យ​ឈ្មោះ សួន ជាតិ ឈួ​ស​ឆាយដី​, លិខិត​រដ្ឋបាលខេត្ត​អនុញ្ញាត ឲ្យ​ឈ្មោះ ធួន តុង​ហេង ទិញ​-​លក់ ដឹកជញ្ជូន​ឈើ​, ឯកសារ លិខិត​ក្លែង ជាច្រើន​មុខ​ទៀត​។​

​ប្រភពព័ត៌មាន​បន្ត​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ បាន​បញ្ជូន​ជនសង្ស័យ និង​សំណុំរឿង​រួមទាំង​វត្ថុតាង​ខាងលើ​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ​៕

អត្ថបទដែលជាប់ទាក់ទង