ទៀតហើយរថយន្តដឹកខ្សាច់ធុនធំ នៅចាក់អង្រែ បើកបុកអ្នកជិះម៉ូតូស្លាប់ពេលឈប់ភ្លើងស្តុប,ថ្នាក់លើគួមើលបញ្ហានេះផង
ភ្នំពេញ ៖ គួរអោយរន្ធត់ខ្លាំងណាស់ យុវជនម្នាក់កំពុងឈប់ម៉ូតូនៅភ្លេីងស្តុប ស្រាប់តែអ្នកបើករថយន្តដឹកខ្សាច់ ធុនធំមួយគ្រឿងមកបុកនិងកិនបណ្ដាលឲ្យស្លាប់ភ្លាមៗ កាលពីល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ រស់ ភារុណ អាយុ៣៣ឆ្នាំ ជាជាងភ្លើងរថយន្ត មានប្រពន្ធនិងកូន២នាក់ សព្វថ្ងៃស្នាក់នៅស្រុកល្វាឯម ខេត្ដកណ្ដាល ធ្វើដំណើរដោយម៉ូតូម៉ាក ឌ្រីមសង់ ០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1R-0440 ។ រីឯរថយន្តបង្ក មិនស្គាល់ម៉ាក គ្រាន់តែសាក្សីបញ្ជាក់ថា ជារថយន្តប្រភេទដឹកដី ឬដឹកខ្សាច់ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសរងគ្រោះ ជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើង លុះមកដល់ស្តុបបំបែក ជនរងគ្រោះ ក៏បានឈប់រង់ចាំស្តុប ពណ៌ខៀវ ស្របពេលនោះ ក៏មានរថយន្តបង្កធ្វើដំណើរមកពីក្រោយ ក៏បានបុកកិនចំក្បាល ទាំងជនរងគ្រោះពាក់មួកសុវត្ថិភាព បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រីឯរថយន្តបង្ក បានបន្ថែមល្បឿន គេចខ្លួនបាត់ស្រមោល ដោយនៅសល់តែជនរងគ្រោះ រួមជាមួយនឹងម៉ូតូ នៅកន្លែងកើតហេតុ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហេីយបានធ្វេីកំណត់ហេតុប្រគល់សពឲ្យទៅសាច់ញាតិ យកទៅធ្វេីបុណ្យតាមប្រពៃណី នៅស្រុកឯល្វាឯម ខេត្តកណ្តាល ។ ចំណែកម៉ូតូជរបស់ជនរងគ្រោះត្រូវបានយកទៅរក្សាទុក នៅអធិការខណ្ឌមានជ័យ៕