ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ាឡេស៊ីនឹងរៀបចំឲ្យមាន ការថ្វាបង្គំសុំ សេចក្តីសុខដល់ពលរដ្ឋប៉ាឡេស្ទីន

112

ម៉ាឡេស៊ី៖ ការថ្វាយបង្គំនិងបួងសួងសុំសេចក្តីសុខសម្រាប់ពលរដ្ឋប៉ាឡេស្ទីននឹងត្រូវអនុវត្តនៅក្នុងវិហារឥស្លាមនិងស៊ូរ៉ាវនៅតាមតំបន់បៃតងនៅក្រោមការគ្រប់គ្រងសហព័ន្ធឥស្លាម(JAWI)បន្ទាប់ពីការថ្វាយបង្គំម៉ាគ្រិប ចាប់ផ្តើមពីថ្ងៃទី ១៥ ខែមិថុនារហូតដល់ថ្ងៃទី ២១ ខែមិថុនា និងបន្ទាប់ពីការថ្វាយបង្គំថ្ងៃសុក្រនៅថ្ងៃទី ១៩ ខែមិថុនាខាងមុខ។

នាយកនៃនាយកដ្ឋានសហព័ន្ធឥស្លាម(JAWI)លោក Mohd Ajib Ismail បាននិយាយថាការថ្វាយបង្គំនេះត្រូវបានអនុវត្តតាមរាជក្រឹត្យរបស់មហាក្សត្រ Yang di-Pertuan Agong, Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah Shah ដែលបានអំពាវនាវឱ្យប្រជាជនម៉ាឡេស៊ីទាំងអស់ថ្វាយបង្គំបួងសួងសូមឲ្យមានសុខសវត្ថិភាពដល់ប្រជាជនប៉ាឡេស្ទីន។

លោកបានបន្តថាប្រជាជនម៉ូស្លីមក៏ត្រូវបានគេណែនាំឲ្យបួងសួងកុំឲ្យមានការរីករាលដាលនៃជំងឺ Covid-19 និងផ្តល់សុខុមាលភាពដល់ប៉ាឡេស្ទីនដើម្បីឱ្យប្រទេសរបស់ពួកគេនឹងរួចផុតពីការកាន់កាប់និងការគៀបសង្កត់របស់អ៊ីស្រាអែល។

ប្រភព៖NST

អត្ថបទដែលជាប់ទាក់ទង