ការងារបង្កបង្កើនផលមានល្បឿននៅ រដូវវស្សាឆ្នាំនេះ បានប្រព្រឹត្តទៅបានល្អប្រសើរ ខេត្ដកំពង់ចាម
កំពង់ចាម៖ លោក វេង សាខុន រដ្ឋមន្ដ្រី ក្រសួង កសិកម្ម បានឱ្យដឹងថា៖ គិតមកត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តកំពង់ចាម ការងារបង្កបង្កើនផល មាន
ល្បឿន នៅរដូវវស្សាឆ្នាំនេះបានប្រព្រឹត្តទៅបានល្អប្រសើរ ជាក់ស្តែង ការសាបព្រួសស្រូវរដូវវស្សាឆ្នាំ២០២០ សម្រេចបានចំនួន ៥៦ ៦៩៧ហ.ត ស្មើនឹង៦៥,៥៨% នៃផែនការ ៨៦ ៤៦១ហ.តក្នុងនោះស្រូវបង្កើនរដូវសម្រេចបាន ១២ ០១០ ហ.ត ស្មើនឹង១២៥,៧៧% នៃផែនការ ៩៥៤៩ហ.ត និងប្រមូលផលជាបណ្តើរៗបានប្រមាណ១៩០ហ.ត,ស្រូវកណ្តាល សម្រេចបាន១៤២៥២ហ.ត ស្មើនឹង ៤៤,៣៣ % នៃផែនការ ៣២ ១៥០ហ.ត, ស្រូវធ្ងន់ សម្រេចបាន ១១៣៩០ ហ.ត ស្មើនឹង ៣០,៨៧% នៃផែនការ ៣៦ ៨៩១ ហ.ត។
លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា៖ ដោយឡែកចំពោះការដាំដុះដំណាំរួមផ្សំរដូវវស្សា សម្រេចបាន: ២៥៣៦២ហ.ត ស្មើនឹង ៥១,១០% នៃផែនការ៤៩ ៦៣៣ហ.ត ក្នុងនោះរួមមាន៖ ពោតសម្រេចបានសរុប៥ ២៣២ហ.តស្មើនឹង៧៨,០៥% នៃផែនការ៦ ៧០៣ហ.ត (ក្នុងនោះពោតក្រហមអនុវត្តបាន ៤ ១៧២ ហ.ត), ដំឡូងមី សម្រេចបានសរុប ១០០៥៣ហ.ត ស្មើ នឹង៤៦,៥៣% នៃផែន ការ២១៦០៧ហ.ត, សណ្តែកបាយ សម្រេចបានសរុប ១៧៩ហ.ត ស្មើនឹង ៧.៨៩% នៃផែនការ២២៦៩ហ.ត, សណ្តែកដី សម្រេចបានសរុប ៥៩៦ ហ.ត ស្មើនឹង ៣៤.២៥% នៃផែនការ ១ ៧៤០ ហ.ត, ល្ង សម្រេចបានសរុប ៥ ២២៣ ហ.ត ស្មើនឹង ៧៧,០៥% នៃផែនការ៦៧៧៩ហ.ត, អំពៅ សម្រេចបានសរុប ៨៨ហ.ត ស្មើនឹង១៣,៥០% នៃ ផែនការ៦៥២ហ.ត និងបន្លែគ្រប់មុខ សម្រេចបានសរុប ៣ ៩៩១ ហ.ត ស្មើនឹង ៧៨,១០% នៃផែនការ ៥១១០ហ.ត៕ សំរិត