ប្រទះឃើញជនជាតិកូរ៉េចងក សម្លាប់រហូតស្អុយរលួយ នៅខណ្ឌពោធិសែនជ័យ
ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៨ ប្រទះឃើញជនជាតិកូរ៉េម្នាក់ចង ក សម្លាប់ខ្លួនរលួយនៅផ្ទះល្វែងជាន់ទី៣តាមប្រពន្ធដែលស្លាប់នៅប្រទេសចិន នៅចំណុចផ្ទះលេខ 607អា ផ្លូវ68Kភូមិចំកា
ឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
សពជនជាតិកូរ៉េឈ្មោះ JU DOOSOO ភេទប្រុស អាយុ៤៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខM51495693 ស្នាក់នៅផ្ទះជួលកេីតហេតុខាងលេី។
បុគ្គលិកឈ្មោះ លី លីន បានឲ្យដឹងថានៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨ ប្រពន្ធជនរងគ្រោះបានស្លាប់នៅប្រទេសចិន ហេីយជនរងគ្រោះបានត្រឡប់មកពីប្រទេសចិនវិញ បានផឹកស្រាស្រវឹងរាល់ថ្ងៃ ហេីយបានប្រាប់ទៅឈ្មោះលី លីន ដែលជាបុគ្គលិកថាបេីគាត់ស្លាប់ទៅ អោយដឹកសពគាត់ទៅបញ្ចុះជិតប្រពន្ធគាត់នៅប្រទេសចិនផង។
លុះនៅព្រឹកកើតហេតុខាងលេីឈ្មោះលី លីន បានមកយករថយន្តពីផ្ទះថៅកែទៅដឹកអីវ៉ាន់ ដោយមិនឃេីញថៅកែខ្លួនបាន ហេីយបានសួរទៅឈ្មោះByun yongjig ប្រាប់ថាអត់ឃេីញប្រហែល3ថ្ងៃមកហេីយ ពេលនោះខ្លួនបានឃេីញទឹកស្អុយហូរចេញពីទុយោជ័រពីក្នុងផ្ទះ ហេីយក៍មានការភ្ញាក់ផ្អេីលនាំគ្នាឡេីងទៅមេីលបន្ទប់ជនរង
គ្រោះមិនឃេីញនិងបានឡេីងទៅមេីលបន្ទប់ជាន់ទី3ស្រាប់ធំខ្លិនស្អុយរួចអឺតមេីលតាមចន្លោះក្រោមទ្វាបានឃេីញស្រមោលជនរង
គ្រោះចងក ដោយទ្វាបន្ទប់កេីតហេតុជាប់គន្លឹះពីខាងក្នុង បន្ទាប់មកបានរាយការណ៍មកសម្ថតកិច្ចចុះពិនិត្យ។
តាមការសន្និដ្ឋាន ថាជនរងគ្រោះបានធ្វេីអត្តឃាតដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន ។
ហើយជនជាតិកូរ៉េដែលបានបានចង ក សម្លាប់ខ្លួនប្រហែលជា៤ថ្ងៃមកហើយ ក្រោយពិនិត្យរួចសមត្ថកិច្ចបានដឹកសាកសពទៅដំកល់នៅមន្ទីពេទ្យរុស្សី៕