ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជា ប៊ុនហេង ៖​ការប្រកួត​នេះ​ជួយ​ជំរុញ និង​ដាស់​ស្មារតី​ទឹកចិត្ត​អត្ត​ព​លិ​ក​ឲ្យ​មាន​ភាពស្វាហាប់ និង​ប្រកួតប្រជែង​ខ្ពស់​

128

​ភ្នំពេញ​៖​ព្រឹត្តិការណ៍​កា​រា​ប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​លើក​ទី​៤ ២០២០ ត្រូវបាន​បិទ​បញ្ចប់​ការប្រកួត​ជា​ផ្លូវការ​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីលាន​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ពិធី​បិទ​ក្នុង​ឳ​កាស​នោះ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​បណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សា​ផ្ទាល់​សម្តេច​ក្រឡាហោម ស ខេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ និង​ជា​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​។​
​លោក ជា សែន​វិស្សុត បានរ​រាយការណ៍​ថា ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ លើក​ទី ៤ និង​ប្រកួត​ដណ្តើមពាន​រង្វាន់​សម្តេច​ក្រឡាហោម ស ខេង លើក​ទី ៧ ចាប់ពី​ថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២០​មាន​សមាគម​ចូលរួម​ប្រកួត​ចំនួន​៦​រួមមាន សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ក្រសួងមហាផ្ទៃ​សមាគម​កីឡា​សូ​ហ្វ​តិ​ន្និ​សអគ្គ​.​នគ​បាល​ជាតិ សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ក្រសួងការពារជាតិ សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ខេត្តកំពង់ស្ពឺ សមាគម​កីឡា​សូ​ហ្វ​តិ​ន្និ​ស​ខេត្តកំពង់ឆ្នាំង និង សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី​ស​អង្គការ​មិត្តសម្លាញ់​។
​សរុប​ប្រតិភូ គ្រូបង្វឹក កីឡាករ​-​ការី​នី​ទាំងអស់​ចំនួន ៦៩​នាក់ ក្នុងនោះ​ប្រតិភូ​-​គ្រូបង្វឹក​ចំនួន ០៧​នាក់ កីឡាករ​ចំនួន ៣៨​នាក់ កីឡាការិនី​ចំនួន ២៤​នាក់ ដែលមាន​វិញ្ញាសា​ប្រកួត​ចំនួន ៧​វិញ្ញាសា ៖ ឯកត្តជន​បុរស ឯកត្តជន​នារី វាយ​គូ​បុរស វាយ​គូ​នារី វាយ​តូច​ម្រុះ​បុរស​-​នារី ឯកត្តជន យុវជន​ក្រោម ១៨​ឆ្នាំ និង​វាយ​គូ​បុរស អក្សរ ខ​។​
​លោក ជា ប៊ុនហេង បាន​មានប្រសាសន៍ថា ក្នុងនាម សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា សូម​ប្តេជ្ញាចិត្ត​ថា​នឹង​បូជា​នូវ​កម្លាំងកាយ​ចិត្ត ខិតខំ​ប្រឹងប្រែង​ពង្រឹង​នូវ​វិស័យ កីឡា​មួយ​នេះ ឲ្យ​កាន់​តែមាន​ប្រជាប្រិយភាព ភាពល្បីល្បាញ និង​មាន​មោទនភាព​ជាតិ ទាំង​នៅ​ថ្នាក់ជាតិ និង​លើ​ឆាក​អន្តរជាតិ ។ ជាពិសេស​ជួយ​ជំរុញ និង​ដាស់​ស្មារតី​ទឹកចិត្ត​កីឡាករ​-​ការិនី​ឲ្យ​មាន​ភាពស្វាហាប់ និង​ប្រកួតប្រជែង​ខ្ពស់ ដើម្បី​ប្រណាំងប្រជែង​ក្នុងការ​ដណ្តើម​យកជ័យ​លា​ភី​ជូន​ជាតិ​មាតុភូមិ ដោយ​ទទួល​បានការ​អនុ​ញ្ញា​ជាគោលការណ៍​ពី សម្តេច​ក្រឡាហោម ប្រធាន​សហព័ន្ធ និង​ទទួលបាន​ថវិកា​គាំទ្រ​ពី ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ឯកជន​៕


អត្ថបទដែលជាប់ទាក់ទង