ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩ មកទល់​ថ្ងៃនេះ មិនទាន់មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​

98

 

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មកទល់ពេលនេះ​ស្ថានការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សហាវ គឺ​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។

​មកទល់​ថ្ងៃ​នេះដែរ ក៏​មិនទាន់មាន​ថ្នាំ​ព្យាបាល​កូ​វីដ​-១៩ នៅឡើយ​ទេ​។ ជាង​២១៦​ប្រទេស គឺ​ចំនួន​អ្នក​ឆ្លង​រោគ​កូ​វីដ​-១៩ បាន​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​ដល់ 8,242,999 ដែលមាន​អ្នកស្លាប់​រហូតដល់ 445,535 នាក់​។

​ថ្មីៗ​នេះ នៅ​កម្ពុជា​យើង​ក៏មាន​អ្នក​ឆ្លង​រោគ​កូ​វីដ​-១៩ ថ្មី​២​នាក់​មកពី​ឥណ្ឌូនេស៊ី និង​១​នាក់​ទៀត​មកពី​ម៉ាឡេស៊ី ដែល​សរុបមក​ប្រទេស​យើង​មាន​អ្នក​ឆ្លង​១២៩​នាក់ ដែល​ព្យាបាល​ជាសះស្បើយ ១២៦​នាក់ និង​៣​នាក់​កំពុង​សម្រាក​ព្យាបាល​។​

​សម្តេច បាន​បញ្ជាក់ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​គ្រប់ពេល ទោះបី​នៅក្នុង​ទីក្រុង​ឬ​នៅតាម​ជនបទ​ស្រុកស្រែ​ចំការ​គឺ​ត្រូវមាន​ម៉ាស​ពាក់​ការពារ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល ឬ​ចឹ​ល​សម្លាប់​មេរោគ​អោយបាន​ជាប្រចាំ​។ ចំពោះ​ទីកន្លែង​ប្រមូលផ្តុំ​ដែលមាន​មនុស្ស​ច្រើន​ដូចជា​ផ្សារ ផ្សារ​ទំនើប ភោជនីយដ្ឋាន ហាង​កាហ្វេ តូប​លក់ដូរ ហាង​លក់ទំនិញ ជាពិសេស​មន្ទីរ​ព្យាបាល និង​មន្ទីរពេទ្យ​ទាំង​រដ្ឋ​និង​ឯកជន​ត្រូវតែមាន​ម៉ាស ទឹក​អាល់កុល ឬ​ចឹ​ល​ដើម្បីអោយ​ពលរដ្ឋ​ប្រើប្រាស់​ការពារ​កុំអោយ​មានការ​ចម្លងរោគ​កូ​វីដ​-១៩​ពី​ម្នាក់​ទៅ​ម្នាក់​។ ព្រោះ​ជំងឺ​នេះ​យើង​មើលមិនឃើញ​ទេ ហើយ​ងាយ​ឆ្លង​រាលដាល​លឿន​ណាស់​។​

​សូម​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​យកចិត្តទុកដាក់​ការពារ​ខ្លូន និង​ការពារ​សមាជិក​ក្នុង​ក្រុមគ្រួសារ​ដើម្បី​សុវត្ថិភាព​សុខភាព​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​-១៩ ទាំងអស់គ្នា​នៅ​ទូទាំងប្រទេស​៕

អត្ថបទដែលជាប់ទាក់ទង