ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលបណ្តោះអាសន្ន ៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតគាំទ្រ ជាង៧៦ភាគរយ ខណៈលេខ២ គឺគណបក្សហ្វ៊ុនស៊ីនប៉ិច មានសំឡេងឆ្នោតជាង៥ភាគរយ លើចំនួនអ្នកបោះឆ្នោតសរុបជាង៨២ភាគរយ

158

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានចេញប្រកាសជូនសាធារណជនថា លទ្ធផលទាំងឡាយពាក់ព័ន្ធ នឹងការបោះឆ្នោត ជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ដែលមិនផ្សាយចេញដោយ គ.ជ.ប គឺមិនមែនជាព័ត៌មានផ្លូវការទេ។

បើតាម គ.ជ.ប បានឲ្យដឹងថា រហូតដល់ពេលនេះ មិនទាន់មានលទ្ធផលផ្លូវការណាមួយអំពីការបែងចែកអាសនៈ ដែលបានមកពីការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ នៅឡើយទេ។ គ.ជ.ប សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដា​មានចំនួន៨២,៨៩ភាគរយ បន្ទាប់ពីស្រង់លទ្ធផលបឋបនៅគ្រប់ការិយាល័យទាំង២២.៩៦៧។ គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលបណ្តោះអាសន្ននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ហើយក្នុងករណីគ្មានបណ្តឹងនឹងលទ្ធផលបណ្តោះអាសន្ននេះទេ គ.ជ.ប គ្រោងនឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ សម្រាប់ពេលនេះរាល់ព័ត៌មានទាំងឡាយដែលបានផ្សព្វផ្សាយមិនចេញពីប្រភព គ.ជ.ប មិនមែនជាព័ត៌មានផ្លូវការនោះទេ។

ក្នុងចំណោមចំនួនប្រជាពលរដ្ឋកម្ពុជាបានទៅបោះឆ្នោតចំនួន៦.៣៤៩.៣៨៩នាក់ ស្នើនឹងចំនួន៨២,៨៩ភាគរយនោះ គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលប់រហូតដល់ចំនួន៧៦,៧៨ភាគរយ, ចំណែកឯគណបក្សហ្វ៊ុនស៊ីនប៉ិច តាមពីក្រោយស្ថិតក្នុងចំណាត់ថ្នាក់លេខ២​ ដោយទទួលបានសំឡេងគាំទ្រ ៥,៨៨ភាគរយ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅចំណាត់ថ្នាក់លេខ៣ មានសំឡេងគាំទ្រ ៤,៨៦ភាគរយ , គណបក្សឆន្ទៈខ្មែរ ទទួលបានសំឡេងគាំទ្រ ៣,៣៥ភាគរយ , គណបក្សរួបរួមជាតិ ទទួលបាន១,៥៦ភាគរយ , គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួល១,១១ភាគរយ រីឯគណបក្សមួយចំនួនទៀត ទទួលបានសំឡេងគាំទ្រក្រោយមួយភាគរយ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គ.ជ.ប៖

អត្ថបទដែលជាប់ទាក់ទង