ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករខ្មែរ១០នាក់បានចូលធ្វើការ នៅរោងចក្រផលិតគ្រឿងក្រអូប នៅប្រទេសកូរ៉េ ក្រោមការយកចិត្តទុកដាក់ពីទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ

136

កូរ៉េ៖ ពលករខ្មែរយើងចំនួន១០នាក់ ក្នុងចំណោមពលករ៦៥នាក់ បានជ្រើសរើសអោយចូលបំរើការងារនៅក្នុងរោងចក្រផលិតគ្រឿងក្រអូប មួយនៅប្រទេសកូរ៉េ ក្រោមការយកចិត្តទុកដាក់ពីទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េហើយរោងចក្រនេះ រោងគ្រោងនឹងជ្រើសរើសពលកតបន្ថែមជាបន្តបន្ទាប់ទៀត។

   ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង លោកឡុងឌីម៉ង់ បានអោយដឹងថា រោងចក្រផលិតគ្រឿងក្រអូប Chemsfield ដែលស្ថិតនៅតំបន់ក្បែរទល់ដែនជាមួយកូរ៉េខាងជើងមានពលករបរទេស ៦៥នាក់ទើបនឹងចាប់ផ្ដើមទទួលយកពលករខ្មែរចូលធ្វើការបានចំនួន ១០នាក់ ហើយគ្រោងនឹងបន្ថែមជាបន្តបន្ទាប់ទៀត។

   លោកបន្តថា ថៅកែរោងចក្របានសន្យាមើលថែទាំ និងគាំពារពលករខ្មែរយើងឲ្យបានល្អនៅចំពោះមុខមន្ត្រីស្ថានទូត ដែលនេះបានធ្វើឲ្យយើងខ្ញុំមានភាពកក់ក្តៅ ជឿជាក់ឥតឧបមា។

  អ្វីដែលធ្វើឲ្យខ្ញុំមានមោទនភាពនាព្រឹកមិញនេះ គឺលោកថៅកែបានប្រាប់ខ្ញុំថា ពលករខ្មែរយើងធ្វើការប្រកបដោយការទទួលខុសត្រូវនិងសមត្ថភាពខ្ពស់ ល្អជាងពលករបរទេសមួយចំនួននៅក្នុងរោងចក្រគាត់ទៀតផងនេះហើយជាធនធានមនុស្សដែលប្រទេសជាតិយើងកំពុងរង់ចាំ៕

 

អត្ថបទដែលជាប់ទាក់ទង