អ្នកលេងជើងថ្មីឆូន បួនបង្ក្រាបខ្លាចាស់សេន កុសល
ភ្នំពេញ៖ពិតជាអស្ចារ្យមែនដែលអ្នកប្រដាល់ជើងថ្មីឆូន បួនក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតឈ្នះអ្នកប្រដាល់ជើងយូរសេន កុសល
ក្លិបមោងឬស្សីមរតកគុនខ្មែរដោយពិន្ទុ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី២០មិថុនា ។ឆូន បួនមិនសូវមាននរណា
ស្គាល់ទេពីមុនមកទើបតែមួយរយៈនេះការប្រកួតរបស់គេភាគច្រើនបានទទួលជ័យជំនះពិសេសមានអ្នកប្រដាល់ជើងចាស់ជាច្រើនដែលត្រូវគេបង្ក្រាបបាន ។
ឆូន បួនប្រសិនបើគេចាញ់ក៏គេធ្វើឲ្យគូប្រកួតទក់សាច់ដែរ ។គេជាអ្នកប្រដាល់ចិត្តធំហើយបើតាមការឲ្យដឹងពីលោកហង្ស ស៊ឺន
ដែលជាគ្រូបង្វឹកនោះថាទោះបីគ្មានការប្រកួតក៏អ្នកប្រដាល់រូបនេះមកហ្វឹកហាត់មិនដែលខានដែរ ។ជាមួយនឹងស្នៀតវ៉ៃល្អ និងរហ័សរហួន
នោះកម្លាំងរបស់គេអស្ចារ្យខ្លាំងណាស់ហើយគេក៏ជាអ្នកប្រដាល់ចិត្តហ៊ានដែរ ។
ចំពោះសេន កុសលក៏ជាជើងខ្លាំងមួយរូបដែរ ។ ស្នៀតទាត់ផ្កាប់ចានរបស់គេតែងតែធ្វើឲ្យគូប្រកួតដួលសន្លប់ ចំពោះកណ្ដាប់ដៃ
កែង និងជង្គង់របស់គេក៏មិនអាចមើលស្រាលបានដែរ ។តែពេលប្រកួតជាមួយឆូន បួនគេបែរជាវ៉ៃមិនចេញគឺស្ថានភាពភាគច្រើនគេការពារ
និងដកថយ ។
អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញហើយប្រកួតក្នុងស្ថានភាពតឹងតែងទៀតផង ។ការប្រកួតដែលមានចៅក្រមចំនួន៣
រូបនោះចៅក្រមទាំង៣រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យឆូន បួនឈ្នះសេន កុសលគ្រប់ៗគ្នា គឺឈ្នះ៣ទល់០តែម្ដង ។
សៅ វណ្ណាក្លិបយុវវាលស្បូវខ័ណ្ឌច្បារអំពៅប្រកួតចាញ៉អ្នកប្រដាល់ថៃ រ៉េតក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុដាច់តែម្ដង ។អ្នកប្រ
ដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទម្ងន់៦៣,៥០គីឡូក្រាម ។
នេះក៏ជាគូប្រកួតដែលវ៉ៃបានយ៉ាងអស្ចារ្យដែរ គឺពួកកេចាប់ផ្ដើមបើកការវាយប្រហារតគ្នាតាំងពីដើមទឹកទី១មកម្ល៉េះ ។ស្ថានភាពនៃ
ការប្រកួតភាគច្រើនគឺថៃ រ៉េតជាអ្នកមានប្រៀបតែទោះជាយ៉ាងណាក៏ពួកគេប្រកួតគ្នា៥ទឹកពេញដោយចៅក្រមទាំង៣រូបសុទ្ធតែផ្ដល់ពិន្ទុឲ្យ
ថៃ រ៉េតជាអ្នកឈ្នះ ។
សឿម សារ៉ាន់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងត្រូវអ្នកប្រដាល់រឿង សារិទ្ធក្លិបម្កុដរាជសីហ៍បង្ខំឲ្យចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី
៥ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាសក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
២ទឹកដំបូងស្ថានភាពនៃការប្រកួតគឺមានទៅមានមកតែចាប់ពីចុងទឹកទី៣ទៅសារ៉ាន់ហាក់ដូចជាទ្រុឌទ្រោមកម្លាំងច្រើនហើយមក
ដល់ទួឹកទី៥គេត្រូវរឿង សារិទ្ធទាត់ធ្វើឲ្យគេបង្ខំចិត្តចុះចាញ់តែម្ដងទៅ ។
ធន អៀងឡេងក្លិបកងយោធពលខេមរភូមិន្ទប្រកួតឈ្នះអ្នកប្រដាល់រ៉ា រ៉យ៉ាក្លិបអេភូថងកីឡាដោយពិន្ទុ ។អ្នកប្រដាល់ទាង២រូបនេះ
ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ផុន សុខវិបុលក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺប្រកួតឈ្នះអ្នកប្រដាល់លីន សុផែនក្លិបបូរីរាជសីហ៍
ដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ៕