បុរស២នាក់ជិះម៉ូតូយ៉ាងលឿនជ្រុល ទៅបុកនិងគូទ រថយន្តពីក្រោយបណ្ដាលឲ្យស្លាប់ទាំង២នាក់
ភ្នំពេញ៖បុរស ២ នាក់ជិះម៉ូតូយ៉ាងលឿនរេចង្កូតទៅ បុកជាមួយនឹងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង ដែលចតចោលនៅតាមបណ្ដោយផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតទាំង២នាក់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង 11 និង 20 នាទី ថ្ងៃអាទិត្យទី 21 ខែមិថុនាឆ្នាំ 2020 នៅតាមបណ្តោយផ្លូវវេងស្រេង នៅក្នុងភូមិត្រពាំងថ្លឹងទី៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តដែលចតចោលម៉ាកហ៊ីយ៉ាន់ដាយ ដែលពាក់ផ្លាកលេខ កំពង់ចាម 3A79 79។
រីឯម៉ូតូជនរងគ្រោះ ឌ្រីមសង់សេ125 ពាក់ផ្លាកលេខភ្នំពេញ 1 ID 30 28។
បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយដែលពាក់ផ្លាកលេខកំពង់ចាម 3A 79 79 ឈប់ចុះទៅបទជើងតូច ស្រាប់តែភ្លាមនោះគេឃើញបុរស ២ នាក់ជិះម៉ូតូឌ្រីមសង់សេ125 ធ្វើដំណើរទិសដៅពីលិចមកកើតល្បឿនយ៉ាងលឿនហើយគេចពីខាងមុខរថយន្តក៏បានរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តដែលចតចោលនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យខ្ទាតបោកនិងថ្នល់ស្លាប់បាត់បង់ជីវិតទាំង២នាក់នៅក្នុងថ្លុកឈាម( បុរស២នាក់ មិនទាន់ស្គាល់ឈ្មោះនិងអត្តសញ្ញាណច្បាស់។)
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានមកដល់រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ដើម្បីធ្វើការវាស់វែងយកម៉ូតូនិងរថយន្ដយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។
រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕