ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួន​ឪពុកចុង ដែល​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ លើ​កូនស្រី​ចុង​

78

 

​ក្រចេះ​៖ នគរបាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា បុរស​សង្ស័យ​ជា​ឪពុកចុង ដែល​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ លើ​កូនស្រី​ចុង​មិនទាន់​គ្រប់​អាយុ និង គរ​ថ្លង់ ហើយ​ថែមទាំង​បាន​វាយ​ធ្វើ​ទារុណកម្ម​លើ​ខ្លួនប្រាណ​នាង ឲ្យ​រងរបួស​យ៉ាងដំណំ​លើ​រាងកាយ​ទៀតផង​នោះ គឺ​ត្រូវបាន​តុលាការ​ខេត្តក្រចេះ សម្រេច​ធ្វើការ​ឃុំខ្លួន​នៅ​ពន្ធនាគារ កាលពី​ថ្ងៃទី​២១ ខែមិថុនា​។​

​លោកស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី នៅ រតនា ស្នងការរង​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ឌឹ​ម ស៊ា​ប អាយុ​៣៦​ឆ្នាំ មុខរបរ​ជា​កម្មករ ចំការកៅស៊ូ រស់នៅក្នុង​ក្រុមហ៊ុន​ដុង​ណាយ ក្នុងភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ និង​ត្រូវបាន​នគរបាល​ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៧ ខែមិថុនា ទៅតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ​។​

​លោកស្រី​ស្នងការរង​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ មិថុនា ២០២០ ជនសង្ស័យ​ឈ្មោះ ឌឹ​ម ស៊ា​ប ជា​ឪពុកចុង បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​រងគ្រោះ​ជា​កូនចុង ថែមទាំង​បាន​វាយ​ធ្វើ​ទារុណកម្ម​លើ​រូបនាង នៅក្នុង​ព្រៃ​កៅស៊ូ​មួយកន្លែង ខណៈ​ម្តាយ​នាង​មិនបាន​ទៅជា​មួយ​៕​

អត្ថបទដែលជាប់ទាក់ទង