មនុស្ស២នាក់ រួមទាំងគ្រឿងញៀន និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកភ្នំស្រួច បង្ក្រាបបាន
កំពង់ស្ពឺ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយ វរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការមូលដ្ឋានស្រុកភ្នំស្រួច និងដោយមានការសម្របសម្រួល ពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន រក្សាទុក ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់មានឈ្មោះដូច ទី១-ឈ្មោះ ប៉ែត ង៉ែត ភេទប្រុស អាយុ២៧ ឆ្នាំ មុខមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ខាងលើ,ទី២-ឈ្មោះ គឹម ហាន ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្នុងប្រត្តិបត្តិការណ៏កម្លាំងបានដកហូតវត្ថុតាងនិងសម្ភារះរួមមាន៖
ថ្នាំម៉ាទឹកកក ចំនួន០២កញ្ចប់ ស្មើ១.0២ក្រាម,ជញ្ជីងថ្លឹងថ្នាំ០១,កន្ទោងជក់ថ្នាំ០២,កន្រ្តៃ០១,ម៉ូតូ ០១គ្រឿងម៉ាកស្មាសពណ៏ខ្មៅអត់មាន ស្លាកលេខ,ប្រាក់រៀលចំនួន៦៥ម៉ឺនរៀល,ប្រាក់
ដុល្លា ២៣ ដុល្លារ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សម្ភារះទាំងអស់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ច្បាប់ ។