ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​សមត្ថកិច្ច​ប៉ូលិស​មុខកំពូល​ឃាត់ខ្លួន​មេ​តុងទីន​

67

​កណ្ដាល​៖​កាលពី​ព្រលប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០​នេះ​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ស្រុក​មុខកំពូល​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​មេ​តុងទីន​ក្នុងករណី​៖​ឆបោក និង​រំលោភ​លើ​ទំនុកចិត្ត ។​
​ករណីនេះ​កើតឡើង​នៅ​ចំណុច ផ្ទះ​ជនសង្ស័យ ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។​
​ជនរងគ្រោះ​: មាន​គ្នីគ្នា​ចំនួន ៩២​នាក់​(​កូន​តុងទីន​)
​រីឯ​ជនសង្ស័យ​ឈ្មោះ ងួន ស្រី​ទូច ហៅ​រស់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល ។​
​ដោយ​កាលពី​ល្ងាច​ថ្ងៃទី​២០​ខែមិថុនា​ឆ្នាំ​២០២០​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន ប្រហែល​ជាង​៥០​នាក់​(​ជា​កូន​តុងទីន​) ដែលមាន​នៅក្នុង​ភូមិ​ព្រែក​តា​សោម ភូមិ​ព្រែក​យាយ​ហ៊ិ​ន និង​ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល បាននាំគ្នា​មក​ហ៊ុំព័ទ្ធ​នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ងួន ស្រី​ទូច ហៅ​រស់​(​មេ​តុងទីន​) ភូមិ​ឫស្សី​ជ្រោយ ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្ដាល ដែលមាន​បំណង​រត់ចេញ​ពី​ផ្ទះ នៅពេលនោះ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​នគរបាល​ស្រុក​បាន​ទៅដល់​ផ្ទះកើតហេតុ ហើយក៏​បានធ្វើ​អន្តរាគមន៍ និង​ហៅ​ជនសង្ស័យ​ខាងលើ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ដើម្បី​ធ្វើការ​សាកសួរ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​បញ្ជាក់ថា​: នៅ​ថ្ងៃទី ២៣.០៥.២០១៩ និង​ថ្ងៃទី​២៩.១១.២០១៩ ខ្លួន​បានធ្វើ​មេ​តុងទីន ដោយមាន​ការឯកភាព​លេង ចំនួន ០៥​ខ្សែ មាន ក្បាល ១០ ០០០​រៀល (​មួយ​ម៉ឺន​រៀល​) ក្បាល ២០ ០០០​រៀល (​ពីរម៉ឺន​រៀល​) មាន​ពីរ​ខ្សែរ ក្បាល ៤០ ០០០​រៀល (​បួន​ម៉ឺន​រៀល​) និង​ក្បាល ១០​ដុល្លារ (​ដប់​ដុល្លារ​) ចំនួន​មនុស្ស​លេង ២០៨​នាក់ សរុប​ចំនួន ១ ០៤០​ក្បាល ដោយ​អ្នកខ្លះ​លេង​ក្នុង​ម្នាក់ ០២​ក្បាល ទៅ​៨០​ក្បាល ដេញ​ជា​រៀងរាល់ថ្ងៃ ចំនួន ០៥​ខ្សែ មនុស្ស​ចំនួន ០៥​នាក់ ដោយឡែក​ក្បាល ៤​ម៉ឺន​រៀល ក្នុង​មួយ​សប្តាហ៍​ដេញ ០២​ដង ចំណែក​ក្បាល ១០​ដុល្លារ មួយ​សប្ដាហ៍​ដេញ​ម្ដង ក្នុងនោះ​
.​ខ្សែ​ទី​១ ក្បាល ២​ម៉ឺន​រៀល ចំនួន​មនុស្ស ២០៨​នាក់ អ្នកលេង ១០៤០​ក្បាល ចំណែក​មេ​តុងទីន​(​ជនសង្ស័យ​)​លេង​ចំនួន ០៥​ក្បាល (​នៅរស់​) ដោយឡែក​ចំពោះ​កូន​ដែល​ដេញ​បាន និង​កូន​ដែល​ត្រូវ​ប្រមូល​ចុងក្រោយ​មាន​ចំនួន​៣៣​នាក់​ដែល​មេ​តុងទីន​មិនបាន​ប្រគល់​ប្រាក់​ឱ្យ នោះ​មាន​ទឹកប្រាក់ សរុប​ចំនួន ៨៦៥,៦៥០,០០០៛ (​ប្រាំបី​រយ​ហុកសិប​ប្រាំ​លាន ប្រាំមួយ​សែន​ប្រាំ​ម៉ឺន​រៀល​) ។
.​ខ្សែ​ទី​២ ក្បាល​២​ម៉ឺន ចំនួន​មនុស្ស​លេង ២១៦​នាក់ សរុប​១៥១២​ក្បាល មួយថ្ងៃ​ដេញ​ម្ដង ចំណែក​ជនសង្ស័យ​លេង​ចំនួន​២៦​ក្បាល ប៉ុន្តែ​សាង​ឱ្យឈ្មោះ ភី​នុ នៅ​ភូមិ​ព្រែក​តា​សោម ចំនួន​០៣​ក្បាល ឈ្មោះ​រ៉ា​ប៉ូលីស នៅ​ភូមិ​កោះ​រកា ចំនួន ០៧​ក្បាល ឈ្មោះ ម៉ាក់​ស្រី​កា នៅ​ភូមិ​ឫស្សី​ជ្រោយ​ចំនួន​០៧​ក្បាល និង​អ្នក​នៅ​កោះរ​ការមិន​ស្គាល់ឈ្មោះ ចំនួន​០៥​ក្បាល ឈ្មោះ សុខ​លាង នៅ​ភូមិ​ព្រែក​តា​សោម​ចំនួន​០២​ក្បាល និង​ឈ្មោះ រ័ត្ន នៅ​ភូមិ​កោះរ​ការ​ចំនួន ០២​ក្បាល​។ សរុប​កូន​ដែល​ដេញ​ងាប់​ចំនួន ៦៥​នាក់ និង​កូន​ដែល​នៅរស់ ចំនួន​១៥១​នាក់ ។
.​ខ្សែ​ទី​៣ ក្បាល ១​ម៉ឺន​រៀល ចំនួន​មនុស្ស ២២០​នាក់ សរុប ១៧៦០​ក្បាល ចំណែក​ជនសង្ស័យ​លេង ១២​ក្បាល​ហើយ​បាន​សាង​ឱ្យឈ្មោះ ពេជ្រ​(​លក់​ទឹកកក​) ចំនួន ០៥​ក្បាល ឈ្មោះ អ៊ី​អូន ០២​ក្បាល និង​ឈ្មោះ ចាន់ ចំនួន ០៣​ក្បាល នៅ​ភូមិ​ព្រែក​តា​សោម នៅសល់ ០២​ក្បាល​របស់​ជនសង្ស័យ ។
.​ខ្សែ​ទី​៤ លេង​ក្បាល​១០​ដុល្លារ ចំនួន​មនុស្ស ៤៣​នាក់ ចំនួន​១០១​ក្បាល មេ​តុងទីន​(​ជនសង្ស័យ​)​លេង​ចំនួន​០២​ក្បាល មួយ​សប្តាហ៍​ដេញ​ម្ដង ហើយ​កូន​ដេញ​ងាប់ ៨៨​នាក់ នៅរស់ ១៣​នាក់ ។
.​ខ្សែ​ទី​៥ ក្បាល ៤​ម៉ឺន​រៀល ចំនួន​មនុស្ស ៥៥​នាក់ ចំនួន​១២៧​ក្បាល ដេញ​ងាប់​៦៨​នាក់ នៅរស់​៥៩​នាក់ ១​សប្តាហ៍​ដេញ​ម្ដង ប៉ុន្តែ​ចំពោះ​មេ​តុងទីន​ដែល​លេង​ច្រើន​ក្បាល​ខ្លួន​មិនបាន​វាយ​តារាង​ថ្មី​ឱ្យ​កូន​ដឹង​ទេ​។​
​ ​លុះ​មកដល់​ថ្ងៃទី ១៨.១២.២០១៩ ក៏​មានរឿង​កើតឡើង ដោយ​កូន​តុងទីន​ទាំងអស់​ផ្អើលឆោឡោ មូលហេតុ​ដោយសា​មេ​តុងទីន​មិនបាន​ប្រមូលប្រាក់​ឱ្យ​កូន​តុងទីន​ដែល​ដេញ​បាន នៅពេលនោះ​ជនសង្ស័យ​ក៏​បានគេច​ចេញពីផ្ទះ​ទៅ​សម្រាក​នៅ​មន្ទី​ពេទ្យ​ដោយសា​មាន​ជម្ងឺ រហូតដល់​រយៈពេល ១១​ថ្ងៃ ជនសង្ស័យ​ក៏​វិល​ត្រឡប់មកផ្ទះ​វិញ ហើយ​លោក អ៊ុំ ឈុន​ស្រេង មេឃុំ​ឬ​ស្សី​ជ្រោយ ក៏បាន​ហៅ​មេ​តុងទីន​(​ជនសង្ស័យ​) និង​កូន​តុងទីន​ទាំងអស់​មក​សាលាឃុំ ដើម្បី​សម្របសម្រួល​គ្នា ហើយ​បានឱ្យ​មេ​តុងទីន​ប្រមូលប្រាក់​ពី​កូន​ដែល​ដេញ​ងាប់ មកឱ្យ​កូន​ដែល​គេ​ដេញ​បាន​។ ក្រោយមក​ជនសង្ស័យ​ក៍​ប្រមូលប្រាក់​បាន​០៧​ដង​ក្នុង​០១​ដង​បាន​១០​លាន​រៀល​យកទៅ​ផ្ទះ​លោក​មេឃុំ​ឬ​ស្សី​ជ្រោយ ហើយ​លោក​មេឃុំ​ក៍​ទូរស័ព្ទ​ហៅ​ឈ្មោះ​ហុង ចាន់​ធីតា ដែល​ត្រូវជា​ដន្លង​ឲ្យ​មក​យកប្រាក់​នោះ​សរុប​ចំនួន​៧០​លាន​រៀល ធ្វើឱ្យ​កូន​តុងទីន​មួយចំនួន​ដែល​មិនទាន់បាន​ប្រាក់​មានការ​អាក់អន់ចិត្ត ។ ដោយឡែក​ប្រាក់​ដែល​ជនសង្ស័យ​ប្រមូលបាន​ពី​កូន​តុងទីន​បន្តទៀត​បាន ចំនួន​៣៥ លាន​រៀល ជនសង្ស័យ​បាន​រក្សាទុក​នៅក្នុង​ផ្ទះរ​បស់​ខ្លួន​សព្វថ្ងៃនេះ​។​
ចំពោះ​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ។​
ករណីនេះ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង