សមាគមទូរទស្សន៍កម្ពុជា ប្រជុំពិនិត្យនូវសំណូមពរស្តីពីផលប៉ះពាល់ទៅនឹងផលិតកម្ម និងទីផ្សាររបស់ស្ថានីយទូរទស្សន៍ ដោយសារជំងឺកូវីដ-១៩
ភ្នំពេញ៖ សមាគមទូរទស្សន៍កម្ពុជា បានជួបប្រជុំជាមួយថ្នាក់ដឹកនាំស្ថានីយវិទ្យុ និងទូរទស្សន៍ដើម្បីពិនិត្យពិភាក្សាលើសំណើរ ស្តីពីអំពីផលវិបាក ក្នុងពេលកូវីដ-១៩ ពិសេសការបាត់Sponser ដើម្បីទ្រទ្រង់សកម្មភាពការងារក្នុងវិស័យសោតទស្សន៍ ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប្រាថ្នា រដ្ឋលេខាធិការប្រចាំការក្រសួងព័ត៌មាន និង ឯកឧត្តម ម៉ៅ អាយុទ្ធ ប្រធានសមាគមទូរទស្សន៍កម្ពុជា កាលពីពីព្រឹកថ្ងៃអង្គារ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន ព័ត៌មាន និងសោតទស្សន៍ បានផ្តល់វេទិកាជូនថ្នាក់ដឹកនាំស្ថានីយទាំងអស់ដើម្បីបញ្ជាក់ពីអ្វីដែលជាសំណូមពរ ថាតើចង់បានអ្វី និងសូមលើកឲ្យចំបញ្ហា សំរាប់លើកជាយោបល់ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពិនិត្យថាតើត្រូវជួយរបៀបណាលើបញ្ហានាពេលនេះ ។
ជាការកត់សំគាល់ នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំគ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ បានសុំលើកលែងពន្ធលើសេវាសាធារណៈសោតទស្សន៍ និងការលើកលែងពន្ធហ្វ្រេកង់នៅក្រសួងប្រៃណីយ៍ ជួយសម្រួលបន្ធូបន្ថយលើការបង់ពន្ធដារ និងបញ្ហាតំលៃអគ្គីសនី ក្នុងខណៈដែលជួបនឹងវិបត្តិកូវីដ-១៩ ។
សូមពរនេះ ត្រូវបានគណអធិបតីទទួលយកទុកពិនិត្យ និងពិចារណា ដើម្បីរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី សម្រេច ៕