សិល្បការិនីជាច្រើន យកម៉ាសធ្វើជាឈុតប៊ីគីនី រងការថ្កោលទោសយ៉ាងខ្លាំង
អាមេរិក៖ ក្រោយបង្ហោះរូបភាពនៅលើ បណ្តាញសង្គម ស្តីពីតារាជាច្រើនរូបបាន យកម៉ាសសម្រាប់ពាក់ការពារឆ្លងកូវីដ១៩ មកធ្វើជាឈុតប៊ីគីនីពាក់ រងការថ្កោលទោសយ៉ាងខ្លាំង ។ មនុស្សមួយចំនួនក៏បាន បញ្ចេញមតិបែបឌឺដង កំប្លែងផងថាចឹងតើបានជាពេលពាក់ម៉ាសទៅចេះតែធប់ៗ ពិបាកដកដង្ហើម ។
ពេលថ្មីៗនេះសិល្បៈការិនីអាមេរិក គឺនាង DaVida Salបានយក ម៉ាសពេទ្យធ្វើជា ឈុតប៊ីគីនីពាក់បង្ហាញជាសាធារណៈ រងការរិះគន់យ៉ាងខ្លាំង ពីមហាជន។ នាង DaVida Sal បានយក ម៉ាសពេទ្យធ្វើជា អាវ និងខោក្នុង ឈរបង្ហាញ ម៉ូដនៅមុខហាងលក់សម្លៀកបំពាក់Trader Joe’s នៅ ទីក្រុង Los Angeles រដ្ឋ California ។
នាងDaVida បានបង្ហោះរូបភាពលើ បណ្តាញសង្គម ហ្វេសប៊ុករបស់នាង ដោយបានដាក់ចំណងជើងថា”The New AbNormal” ប្រសិនបើឲ្យពាក់ម៉ាសការពារហើយ ហេតុអ្វីចាំបាច់ត្រូវឈរគម្លាតពីគ្នា២ម៉ែត្រតៀត ? ហើយបើឈរឆ្ងាយពីគ្នាហើយ ហេតុអ្វីត្រូវពាក់ម៉ាសទៀត? បើអនុវត្ត គម្លាតនិងពាក់ម៉ាសហើយម្តេច ត្រូវបម្រាប់គោចរទៀត។
ក្រុមតារា នៅក្នុងតំបន់អាស៊ី ក៏មានសកម្មភាព ធ្វើដូចគ្នានោះដែរ យកម៉ាសធ្វើជាឈុតប៊ីគីនី ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជន៕ ស,រ,ត