ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជើង​ខ្លាំ​ងេ​ពោធិ៍សាត់ និង បាត់ដំបង​ជួបគ្នា​ក្នុង​តំណែង​គូ​ឯក​

122

​ ​ភ្នំពេញ​៖​លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍រ​សៀ​ល​ថ្ងៃទី​២៧​មិថុនា​អ្នក​ប្រដា​ល់មាស សុជាតិ​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍​
​សាត់​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ចៅ ផល​ឌឿ​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។​
​ ​នេះ​ជាការ​ជួប​ប្រកួត​ដ៍​អស្ចារ្យ​រវាង​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​ធ្ងន់​ដូចគ្នា​។​សម្រាប់​សុជាតិ​គេ​មិន​ត្រឹម​តែមាន​កណ្ដាប់ដៃ​ធ្ងន់​
​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​មាន​កែង​ធ្ងន់ និង​ជង្គង់​ធ្ងន់​ទៀតផង ។​ចំពោះ​ផល​ឌឿ​ក៏​មិន​ខុសពី​សុជាតិ​ដែរ​តែ​កំពស់​របស់គេ​ចាញ់​ប្រៀប​សុជាតិ​បន្តិច​
​តែប៉ុណ្ណោះ ។​
​ ​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ទោះ​នរណា​ឈ្នះ​នរណា​ចាញ់​ក៏​នឹង​ទ្រមខ្លួន​ដូចគ្នា​មិនខានឡើយ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​
​នឹង​ប្រកួត​គ្នា​៥​ទឹក​ដោយ​ចាញ់ ឈ្នះ​គ្នា​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​
​ ​ខ្លា​ចាស់​ហ៊ា ចាន់ថន​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ត្រូវ​បានដាក់​ឲ្យ​ប្រកួត​ជាមួយ​ខ្លា​ចាស់​ដូចគ្នា​គឺ​លួ​ន សុខ​ខេង​របស់​ក្លិប​ពុទ្ធ​សេរី​វង្ស​ដោយ​ប្រ​
​កួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។​
​ ​អតីតកាល​របស់​ពួកគេ​ទាំង​២​ចាន់ថន​មានឈ្មោះ​បោះ​សម្លេង​ជាង​ហើយ​កាលនោះ​ពួកគេ​ស្ថិតក្នុង​ប្រភេទ​ទម្ងន់​ខុសគ្នា​តែ​ពេលនេះ​
​គេ​ស្ថិតក្នុង​ប្រភេទ​ទម្ងន់​ជាមួយគ្នា ។​
​ ​ចាន់ថន​របៀប​វ៉ៃ​របស់គេ​រហ័សរហួន​ណាស់​ហើយ​គេ​មាន​ចលនា​បំលាស់​ទី​បាន​រហ័ស និង វាយ​សង​វិញ​បាន​លឿន​ហើយ​ការ​វ៉ៃ​
​ចេញ​របស់គេ​ភាគច្រើន​ចំ​គោលដៅ​បានល្អ ។​សុខ​ខេង​វិញ​គេ​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែរ​តែ​កេរ្តិ៍ឈ្មោះ​របស់គេ​មិន​អស្ចារ្យ​ដូច​ចាន់ថន​ឡើយ​
​មិនតែប៉ុណ្ណោះ​សុខ​ខេង​ចិត្ត​មិនធំ​ហ​លយ​ភាព​អំណត់​របស់គេ​ក៏​មិន​ខ្លាំង​ដែរ ។​
​ ​ការ​វ៉ៃ​ចេញ​របស់​សុខ​ខេង​ធ្ងន់​មែន​តែ​គេ​វ៉ៃ​ចេញ​របៀប​ត្រង់ៗ​មិនសូវមាន​ក្លល្បិច​នោះទេ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​គូប្រកួត​ងាយស្រួល​ក្នុង​
​ការការពារ ។​សម្រាប់​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​គេ​ជឿថា​នឹង​ប្រកួត​គ្នា​៥​ទឹក​ហើយ​ទំនងជា​ចាន់ថន​មាន​ឧិ​កាស​ឈ្នះ​ច្រើនជាង​ទៀតផង ។​
​ ​សាំង លី​ណា​ក្លិប​ជ្រៃ​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សយ សុខ​ក្លិប​ពន្លឺ​វិបុល​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧
​គីឡូក្រាម ។​
​ ​សយ សុខ​ទោះបី​គេ​មិនមែនជា​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ​ខ្លាំង​ក៏ពិតមែន​តែ​អ្នក​ប្រដាល់​រូបនេះ​មាន​គេ​ស្គាល់​ច្រើន​ដោយសារតែ​គេ​មាន​
​ឧិ​កាស​ប្រកួត​ច្រើន ។​ចំពោះ​សាំង លី​ណា​ជា​អ្នក​ប្រដាល់​ថ្មី​ដែល​មិនសូវមាន​នរណា​ស្គាល់​ឡើយ ។​សយ សុខ​គេ​ប្រើ​ជង្គង់ និង​កែង​បានល្អ​និង​
ភាគច្រើន​ចំ​គោលដៅ​ទៀតផង ។​
​ ​លី​ណា​មិនដឹងថា​គេ​មាន​ស្ទីល​វ៉ៃ​យ៉ាងណា​ឡើយ ចាំមើល​ជំនួប​មួយ​នេះ​នរណា​ឈ្នះ​តែបើ​តាម​ការ​ឲ្យ​ដឹ​ងេ​ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា​អ្នក​
​ប្រដាល់​រូបនេះ​ថ្មី​មែន​តែ​មិន​ស្រួល​បង្ក្រាប​នោះទេ ។​
​ ​នួន រ៉ា​ថេ​ន​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សេក ថាវ​រី​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រ​
​ភេទ​ទម្ងន់​៦០​គីឡូក្រាម​។​សូ​ដា​ម៉ា​រ៉ា​កាំ​ង​ក្លិប​គោព្រៃ​គុន​ខ្មែរ​ប្រកួត​ជាមួយ​អ្នក​ប្រដា​ល់អាន​សុខ​ចាន់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ប្រកួត​គ្នា​
​ក្នុង​ប្រភេទ​៥៤​គីឡូក្រាម ៕​ដោយ​៖​កូន​ដូច​

 

អត្ថបទដែលជាប់ទាក់ទង