កម្លាំងសមត្ថកិច្ចប៉ូលិស តាមបណ្ដាស្រុកមួយចំនួនចុះបង្ក្រាប កន្លែងជល់មាន់ គឺចាប់បានតែស្បែកជើងនិងកន្ត្រកមាន់ជល់
កណ្ដាល៖កាលពីរសៀលថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០នេះក្រុមសមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់)នៅចំណុចក្នុងចំការស្វាយចុងព្រែកមៀវ ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
អ្នកញៀនល្បែងប្រហែល ២០នាក់ បានរត់គេចខ្លួនអស់មិនរំខានបងៗប៉ូលិសនោះទេ។
ចំពោះវត្ថុតាងចាប់យករួមមាន,មាន់ជល់ចំនួន០២ក្បាល ងាប់០១ ក្បាល,ខ្នាយដែក ០៥គូរ ,ស្គត់រុំខ្នាយមាន់០៧ ដុំតូ,ស្បែកជើង ០៣គូរ,ក្រដាស់ខាត់ខ្នាយ០១សន្លឹក,លុយចំនួន១៥ម៉ឺនរៀល,ម៉ូតូ០១គ្រឿងម៉ាក់ Yamaha sirusពណ៌ក្រហមលាយខ្មៅ
គ្មានស្លាកលេខ
ដោយកាលពីថ្ងៃទី ២៣ ខែមិថុនាឆ្នាំ២០២០ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានល្បែងសុីសងមាន់ជល់នៅកន្លែងកើតហេតុខាងលើ
ពេលនោះផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋានបានចុះ មកសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកដាច់ចុះដល់ទីតាំងកើតហេតុបង្ក្រាបនិងចាប់យកវត្ថុតាងដូចរាប់រាប់ខាងលើបញ្ជូនមកកាន់អធិការដ្ឋានដើម្បីស្រាវជ្រាវជ្រាវរកអ្នកលេងមកធ្វើកាអប់រំ៕