ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកសង្កេតការណ៍​អន្តរជាតិ​តំណាងប្រទេស​ចំនួន​​ ៦ បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី​៦ ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌

153


(ភ្នំពេញ)៖ តំណាងប្រទេសទាំង៦ ដែលជាអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅក្នុងប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅរសៀលថ្ងៃទី៣០ ខែកក្កដានេះ បានឱ្យដឹងថា ប្រទេសទាំង០៦នោះរួមមាន៖ ប្រទេសម៉ាឡេស៊ី, ប្រទេសរុស្ស៊ី, ប្រទេសឡាវ, ប្រទេសឥណ្ឌា, ប្រទេសថៃ និងប្រទេសវៀតណាម។ ជាមួយគ្នានេះ តំណាងប្រទេសទាំង០៦នេះ បានបង្ហាញពីចំណាប់អារម្មណ៍ម្នាក់ម្តងៗ ពួកគាត់បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់​ គ.ជ.ប ដូចខាងក្រោម៖

 

 

អត្ថបទដែលជាប់ទាក់ទង