តម្រួតថៃឃាត់ខ្លួនជនសង្សូយ២នាក់ បទល្មើសគ្រឿងញៀន២៩គីឡូក្រាមដែលប្រុងនាំមកកម្ពុជា
ស្រះកែវ – ថៃ ៖ សមត្ថកិច្ចតម្រួតជំនាញថៃចាប់បានគ្រឿងញៀនៀនដ៏សន្ធឹកប្រមាណ២៩គក្រ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិថៃមួយជាប់បន្ទាត់ព្រំដែនជាមួយកម្ពជា គឺភូមិថាខាម ឃុំថាខាម ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ឈមនឹងទឹកដីកម្ពុជា ភូមិស្ទឹងបត់សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
សារព័ត័មានជាយដែនថៃនៅព្រំដែនបូព៌ាផ្សាយកាលពីថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ ថា ៖ សមត្ថកិច្ចថៃសើុបអង្កេតដ៏យូរ ហើយប្រើវិធានញុះញង់ (បញ្ឆោតទិញ) ហើយបានចាប់បានជនសង្ស័យប្រុសស្រី២នាក់ ជាមួយម៉ូតូមួយគ្រឿង ដែលដឹកជញ្ជូនថ្នាំញៀនប្រភេទម៉ាទឹកកក២៩ដុំ ស្មើទម្ងន់២៩.០០០ក្រាម ដែលមានតម្លៃស្មើ៣០លានបាត ប្រាក់ថៃ(ឬជិត១លានដុល្លាសរអ) ដែលលាក់នៅក្នុងកាបូប២ ។
ក្រោយពីឃាត់ខ្លួនហើយសាកសួរ ជនសង្ស៏យទាំង២នាក់ឆ្លើយប្រាប់តម្រួតជំនាញថៃថា គោលនៃទំនិញគ្រឿងញៀននេះគឺដៃគូឈ្មួញនិងសមត្ថកិច្ចជនជាតិថៃ និងកម្ពុជាជាអ្នកកុំម្ម៉ង់ ។
ហេតុនេះ គ្រឿងញៀននេះបម្រុងនាំឆ្លងដែនចូលកម្ពុជា ក្នុងអំឡុងនៃការបិទព្រំដែនដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺកូវីត១៩ នេះតែម្តង ។
តមក សមត្ថកិច្ចថៃ បានឈានទៅឃាត់ខ្លួនជនសង្ស័យ៣នាក់ផ្សេងទៀតឬ សរុប៥នាក់ដែលសុទ្ធជាជនជាតិថៃ ។