ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូនិងម៉ូតូ បុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់៤នាក់

150

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរចំនួនពីរករណីផ្សេងគ្នា​ ដែលបង្កឡើងដោយម៉ូតូនិងម៉ូតូ បុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់៤នាក់។

នៅថ្ងៃទី៣០ខែកក្កដា ​ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ១ លើក បង្កដោយ ម៉ូតូដួលដោយខ្លួនឯង នៅចំណុចអង់តែន៥ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យរងរបួសចំនួន២ នាក់ (ស្រី១ នាក់) ។
ម៉ូតូម៉ាក Nex ពាក់ស្លាកលេខ GZ.6044 បើកបរដោយឈ្មោះ ម៉ាន ចាន់ថន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកំឡូត ឃុំជីផាត ស្រុកថ្មបាំង របួសបាក់ភ្លៅខាងឆ្វេង និងអ្នករួមដំណើរឈ្មោះ ឯម សុខចាន់ ភេទស្រី អាយុ១៨ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ រងរបួសត្រង់មាត់។ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្ត ។
គ្រោះថ្នាក់កើតឡើងដោយសារមូលហេតុ បើកបរស្ថានភាពល្បឿនលឿន ពេលកំពុងភ្លៀង។

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៥រសៀល​ នៅលើផ្លូវគ្រួសក្រហម ស្ថិតនៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ មានករណីគ្រោះថ្នាក់ចរាចរ កើតឡើង ១ លើក រវាង ម៉ូតូ បុកនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ជ្រាសគ្នា បណ្តាលឲ្យរងរបួសមនុស្ស ៣ នាក់ (ស្រី ១នាក់) ។ អ្នករងរបួសធ្ងន់ ២នាក់ ប្តីប្រពន្ធ ពេលបញ្ជូនមកព្យាលបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បានពាក់កណ្ដាលផ្លូវ បានស្លាប់ ១ នាក់ ឈ្មោះ វឹង មាន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិស្រែថ្មី ឃុំថ្មស។
ករណីកើតឡើងដោយសារមូលហេតុ នៅចំណុចផ្លូវកោង ហើយចំណោត បើកម៉ូតូលឿន ទើបបង្កឲ្យគ្រោះថ្នាក់បុកគ្នា៕

អត្ថបទដែលជាប់ទាក់ទង