ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គរ​ជា​ដួងព្រលឹង​ជាតិ មិន​អនុញ្ញាតឱ្យ​បុគ្គល ឬ​គណបក្សនយោបាយ​ណា យក​រូបភាព​អង្គរ​ដើម្បី​កេងចំណេញ​នយោបាយ​ឡើយ​

54

 

​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ជាថ្មី​ថា អង្គរ​ជា​និមិត្តរូប​នៃ​ភាព​ឧត្តុង្គឧត្តម និង​ជា​ដួងព្រលឹង​ជាតិ ដោយ​មិន​អនុញ្ញាតឱ្យ​បុគ្គល ឬ​គណបក្សនយោបាយ​ណា យក​រូបភាព​អង្គរ​ទៅ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ខ្លួន ដើម្បី​កេងចំណេញ​នយោបាយ​ឡើយ​។

​ការបញ្ជាក់​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​នេះ បន្ទាប់ពី​គណបក្ស​សម្ព​ន្ធ័​ដើម្បី​ប្រជា​ធិ​បតរ​យ្យ (LDP) បានធ្វើការ​ប្រមូលផ្តុំ​សកម្មជន​គាំទ្រ​របស់ខ្លួន នៅ​បរិវេណ​ប្រសាទ​អង្គ​វត្ត ដើម្បី​ជា​ប្រយោជន៍​នយោបាយ​។​

​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២០​នេះ បានចេញ​ប្រតិកម្ម​ចំពោះ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ​ក្យ (LDP) ដែល​បានធ្វើ​សកម្មភាព​ប្រមូលផ្ដុំ​សកម្មជន​គាំទ្រ​របស់ខ្លួន​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​កេងចំណេញ​នយោបាយ​សម្រាប់​គណបក្ស​របស់ខ្លួន​។​

​ពាក់ព័ន្ធ​នឹង​សកម្មភាព​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា ទង្វើរ​បែបនេះ គឺ​មិនអាច​ទទួលយក​បានទេ ដោយ​មូល​ហេតុថា អង្គរ​ជា​និម្មិត​រូប​នៃ​ភាព​ឧត្តុង្គឧត្តម សាមគ្គីភាព ឯកភាព​ជាតិ ជាពិសេស​គឺជា​តំណាង​នៃ​ដួងព្រលឹង​ជាតិ​។ ការយក​រូបភាព​ប្រាសាទ​អង្គរ​ទៅ​ពាក់ព័ន្ធ​នឹង​សកម្មភាព ដើម្បី​កេងចំណេញ​នយោបាយ​រប​ស់​គណបក្ស ឬ​ក្រុម​ណាមួយ​នោះ គឺជា​ទង្វើ​ប្រាសចាក​ឆ្ងាយ​ពី​គុណ​តម្លៃ​របស់​អង្គរ ដែលជា​មរតក​របស់​មនុស្សជាតិ​ដ៏​អស្ចារ្យ​។ នាពេល​កន្លងមក អាជ្ញាធរ​ជាតិ​អប្សរា ក៏​ធ្លាប់​បានធ្វើ​ការប្រកាស​ជា​សាធារណៈហើយ​ដែរ​អំពី​ការហាមឃាត់ ក្នុង​ការយក​អង្គរ​ទៅ​ភ្ជាប់​នឹង​ទិដ្ឋភាព​នយោបាយ​ផ្សេងៗ​។

​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​អំពាវនាវ​ដល់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយណា ដែល​ប៉ុនប៉ង​យក​រូបភាព​អង្គរ​ទៅប្រើ​ប្រាស់ ដើម្បី​កេងចំណេញ​លើ​ផ្នែក​នយោបាយ​របស់ខ្លួន​។ ម្យ៉ាងទៀត ការប្រមូល​ផ្ដុំគ្នា​របៀប​នេះ ក៏​ជាការ​បំពាន​នឹង​ការណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​កំពុង​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដូចជា​ការស្នើសុំ​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាដើម​៕​

អត្ថបទដែលជាប់ទាក់ទង