លោកអភិបាលខណ្ឌចំការមន នាំយកអំណោយ លោកហ៊ុន ម៉ានីទៅចែកជូនកម្លាំងប្រជាការពារខណ្ឌ៥០រូប
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០នេះនៅសាលាខណ្ឌចំការមនដែលមានទីតាំងនៅតំបន់កោះពេជ្រនោះលោកថេង សុថុលអភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជេីញជួបសំណេះសំណាល និង នាំយកនូវអំណោយសប្បុរសធម៌របស់ឯកឧត្តម ហ៊ុន ម៉ានីទៅ ចែកជូនដល់ដៃកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំការមនប្រមាណជា៥០រូប។
ខណៈពេលលោកថេង សុថុលអភិបាលខណ្ឌចំការមន បានជួបសំណេះសំណាល និង នាំយកអំណោយសប្បុរសធម៌របស់ឯកឧត្តម ហ៊ុន ម៉ានី ចែកជូនដល់ដៃកម្លាំងប្រជាកសរពារសណ្ដាប់ធ្នាប់ខណ្ឌចំការមន នាពេលនោះដោយមានការចូលរួមពីអភិបាលរងខណ្ឌ ,នាយករដ្ឋបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរហេីយចំពោះអំណោយដែលយកមកចែកជូនកម្លាំងប្រជាការពារណ្ឌនាពេលនេះដោយក្នុងម្នាក់ៗទទួលបាន អង្ករ ទម្ងន់ ១០គីឡូក្រាម, ភេសជ្ជៈ ចំនួន ១៦ដប, ត្រី ខ ចំនួន ០២កំប៉ុង, ទឹកសុទ្ធ ចំនួន ០១យួរ, ទឹកអាកុល ចំនួន ០៣ដបតូច, ម៉ាស ចំនួន ២០ម៉ាស, សាប៊ូលាងដៃ ចំនួន ០៣ដុំតូច និងថិវកាមួយចំនួន ផងដែរដេីម្បីចូលរួម និងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបានមួយចំណែកផងដែរ៕