ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង នាំយកអំណោយ លោកហ៊ុន ម៉ានី ទៅចែកជូនកម្លាំងប្រជាការពារខណ្ឌ

68

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០នេះនៅសាលាខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញលោកធឹម សំអានអភិបាល​ នៃគណៈអភិបាលខណ្ឌ​ បឹងកេងកង និង លោកស្រីសុិន រតនា អភិបាលរងខណ្ឌបឹងកេងកងដោយបានអញ្ជេីញជួបសំណេះសំណាល​ និង​នាំយកអំណោយសប្បុរសធម៌របស់ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ចែកជូនដល់កម្លាំងប្រជាការពារសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកងដើម្បីទុកដោះស្រាយជីវភាព។
លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានធ្វើពិធីរៀបចំជួបសំណេះសំណាល​ និង​ នាំយកអំណោយសប្បុរសធម៌របស់ឯកឧត្តម​ ហ៊ុន​ ម៉ានី​ ចែកជូនដល់កម្លាំងប្រជាការពារសណ្ដាប់ធ្នាប់ខណ្ឌបឹងកេងកង នាពេលនោះដោយមានការចូលរួមពី លោកស្រីអភិបាលរងខណ្ឌ​ និងមន្ត្រីរដ្ឋបាលខណ្ឌ ហេីយអំណោយដែលទទួលបានក្នុងម្នាក់ៗទទួលបានអង្ករ​ ទម្ងន់​ ១០គីឡូក្រាម,​ ភេសជ្ជ:ប៉ូវកម្លាំង បាកាស៣កំប៉ុង ,ភេសជ្ជៈ​ផ្អែមចំនួន​ ១២ដប​,​ ត្រី​ ខ​ កំប៉ុងចំនួន​ ០២កំប៉ុង​,​ ទឹកសុទ្ធ​ ចំនួន ០៧ដប,​ ទឹកអាកុល​ ចំនួន​ ០៣ដបតូច,​ ម៉ាស​ ចំនួន​ ២០ម៉ាស,​ សាប៊ូ​ដុំ​ ចំនួន​ ០៣ដុំ និងថិវកា​រចំនួន​ ៥០.០០០រៀលដេីម្បីចូលរួម​ និងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបានមួយចំណែកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង