ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃនេះ បុរស​ខ្មែរ​ម្នាក់ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បានជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ 

69

 

 

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ព័ត៌មាន​ថា មាន​អ្នកជា​សះស្បើយ ១​នាក់ ទៀតហើយ នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ នេះ ជា​បុរស​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​។ ខណៈពេល​អ្នកមាន​វីរុស​កូ​វីដ​១៩ ដែល​បាន​រកឃើញ​ទាំងអស់ នៅ​ទូទាំងប្រទេស​សរុប​ចំនួន​១៤១ នាក់​។​

 

​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា មាន​ចំនួន​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​ចំនួន​១៣០​នាក់  ស្នើ​នឹង​៩២,២០​ភាគរយ ធៀប​នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ ១៩ ទាំងអស់​។ អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​១១​នាក់ ។

​ករណី​ជាសះស្បើយ​១​នាក់ នៅ​ថ្ងៃទី​២៨​ខែមិថុនា​ឆ្នាំ​២០២០ គឺ​បុរស​ជនជាតិខ្មែរ​អាយុ​២៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ខេត្តកំពង់ចាម ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​តាម​ជើងហោះហើរ​ត្រង់​មក​កម្ពុជា បាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចំនួន​២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​៕​

អត្ថបទដែលជាប់ទាក់ទង