ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កៀនស្វាយ​សម្បុក​ជួញដូរ​គ្រឿងញៀន​ បង្រ្កាបមិនចេះអស់

83

​កណ្ដាល​៖​ជនសង្ស័យ​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​ក្នុងចំណោម​គូកន​២​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ជាមួយ​គ្រឿងញៀន​១៥​កញ្ចប់​នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល​កាលពី​ម៉ោង​ជិត​១១​ថ្ងៃត្រង់​ថ្ងៃទី​៣០​ខែមិថុនា​ឆ្នាំ​២០២០​នេះ​។​
ជ​នស​ង្ស័​យៈ ទី​១​ឈ្មោះ​យ៉​ត ចំណា ហៅ​ឌុន ភេទ​ប្រុស​អាយុ​២៥ ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន )
ទី​២​ឈ្មោះ ខាត់ មុំ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​នៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​(​រត់គេចខ្លួន​)
ចំពោះ​វត្ថុតាងៈ​ចាប់យក​រួមមាន​÷
១-​ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ម៉ា​ទឹកកក​(ICE)​ចំនួន​១៥​កញ្ចប់​ក្នុងនោះ​
​ធំ​០១​កញ្ចប់ តូច​១៤​កញ្ចប់​និង​សម្ភា​រះ​ប្រើប្រាស់ វុ​ិ​ច​ខ្ចប់​មួយចំនួនទៀត​ផងដែរ​។​
ក្រុម​សមត្ថកិច្ច​បាន​រាយការណ៍​អោយដឹងថា​នៅ​ថ្ងៃ​.​ខែ​.​ឆ្នាំ​កើតហេតុ​ខាងលើ​នោះ​កម្លាំង​សម​ត្ត​កិច្ច​បាន​ចុះបង្ក្រាប​កន្លែង​ជួញដូរ​គ្រឿងញៀន​ខាងលើ​ខណៈពេល​ក្រុម​ជួញដូរ​គ្រឿ​ញៀន​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម​ផុលផុស​នៅ​ចំណុច​រោង​ចាំចំការ​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងភូមិ​ពពាលខែ​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​
ក្រោយពី​ទទួល​ពត៍​មាន​ភ្លាម​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ឃុំ​ដីឥដ្ឋ​សហការ​ណ៍​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ បាន​ចុះ​ដល់​ចំណុចកើតហេតុ​បានឃើញ​ជនសង្ស័យ​ខាងលើ​កំពង់តែ​ធ្វើ​សកម្មភាព​វុ​ិ​ច​ខ្ចប់​ថ្នាំញៀន​នៅក្នុង​រោង​ចាំចំការ​តែម្នាក់ឯង ពេលនោះ​កម្លាំង​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ហ្នឹង​វត្ថុតាង​យកមក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​។​
ក្រោយពី​សាកសួរ​នាំ​រួច​នៅ​ចំពោះមុខ​សម​ត្ត​កិច្ច​ជនសង្ស័យ​បាន​សារភាព​ដោយ​ឥត​លាក់លាម​ថា​ចំពោះ​ថ្នាំញៀន​ចំនួន​១៥​កញ្ចប់​(​ធំ​០១​កញ្ចប់ តូច​១៤​កញ្ចប់​)​ខាងលើ​គឺជា​របស់ខ្លួន​ពិតប្រាកដ​មែន ដោយ​ខ្លួន​បាន​ទៅ​ទិញ​មកពី​ឈ្មោះ​ខាត់ មុំ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​ពពាលខែ​ឃំ​ុ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​ចំនួន​០២​កញ្ចប់​ធំ​តំលៃ​១៧០០០០៛(​ដប់​ប្រាំពីរ​មុ​ឺ​ន​រៀល​)
​ដើម្បី​យកមក​វុ​ិ​ច​ខ្ចប់​ជា​កញ្ចប់​តូចៗ​លក់​បន្ត​ក្នុង​០១​កញ្ចប់​តំលៃ ៣.០០០០​រៀល​(​បី​មុ​ឺ​ន​រៀល​) ខ​ណះ​ពេល​កំពង់​វុ​ិ​ច​ខ្ចប់​ក៏ត្រូវ​សម​ត្ត​កិច្ច​ឃាត់ខ្លួន​តែម្តង​។​
បន្ទាប់ពី​សួរនាំ​រួច​ជនសង្ស័យ​រួម​នឹង​វត្ថុ​ង​តាង​ត្រូវបាន​បញ្ចូនទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាមច្បាប់​។​មហាជន​នៅ​ស្រុក​កៀនស្វាយ​គាត់​ឆ្ងល់​ថា​សព្វថ្ងៃនេះ​នៅ​កៀនស្វាយ​ករណី​ជួញដូរ​គ្រឿងញៀន​មាននៅ​សឹង​គ្រប់​ទីកន្លែង​តែ​ក្រុម​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​សោះ​។​ដូចនេះ​សូម​អោយកម្លាំង​សមត្ថកិច្ច​បន្ត​ខិតខំ​ការងារ​នេះ​ក្នុងការ​ចុះបង្ក្រាប​មុខសញ្ញា​ជន​ជួញដូរ​គ្រឿងញៀន​បន្តទៀត​អោយដល់​ឫសគល់​៕​

អត្ថបទដែលជាប់ទាក់ទង