រថយន្តម៉ែកសឺដេសស៊េរីទំនើបមួយគ្រឿង បើកគេចពីម៉ូត បួងចង្កូតជ្រុលទៅបុកបង្គោលភ្លើង
ភ្នំពេញ៖ រថយន្តម៉ែកសឺដេសស៊េរីទំនើបពណ៌សមួយគ្រឿង បើកដោយជនជាតិចិន បានគេចពីម៉ូតូ រួចបួងចង្កូតមិនផុត ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតផ្ទៃខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ និង ២៧ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ៣០ ម៉ែត ដែលស្ថិតនៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ចំណែកឯម្ចាស់រថយន្តវិញ ពេលបុកភ្លាម មិនបានរត់គេចខ្លួនទៅណាទេ នៅដោះស្រាយជាមួយសមត្តកិច្ច។
បើយោងតាមប្រភពព័ត៌មាន ពីបងប្រុសម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញរថយន្តម៉ែកសឺដេស ស៊េរីទំនើបពណ៌សមួយគ្រឿង
ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BC 51 88
បើកដោយជនជាតិចិនម្នាក់ធ្វើដំណើរ ទិសដៅពីជើងមកខាងត្បូង ស្រាប់តែជិតដល់កន្លែងកើតហេតុ ក៏បានគេចពីម៉ូតូមួយគ្រឿង
ជ្រេពីមុខរួចបួងចង្កូតជ្រុលទៅបុកបង្គោល ភ្លើងពេញទំហឹងបណ្តាលឲ្យរងការខូចខាត រថយន្តផ្ទៃខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់ រួចបានទាក់ទងទៅខាងជំនាញក្រុង ឲ្យចុះមកដល់ធ្វើការវាស់វែង យកទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕