ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិប្បកម្ម​ផលិត​ពពុះសណ្តែក ០៧ ទីតាំង នៅក្នុង​ស្រុក​ខ្សាច់កណ្តាល ត្រូវបាន​ផ្អាក​បណ្តោះអាសន្ន​

126

 

​កណ្តាល​៖ ដោយ​ទទួលបាន​ព័ត៌មាន​ពី​ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ ១០​កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកណ្តាល ដោយមាន​ការសហការ​ពី មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី ដោយមាន​ការសម្របសម្រួល និង​ដឹកនាំ​ពី​លោក​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សិប្បកម្ម​ផលិត​ពពុះសណ្តែក​ចំនួន ០៧ ទីតាំង នៅ​ភូមិ​ពុក​ឬ​ស្សី ឃុំ​ពុក​ឬ​ស្សី និង​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែ​កតា​ម៉ាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ គោលបំណង​នៃ​ការត្រួតពិនិត្យ គឺ​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​ដកហូត​ពពុះសណ្តែក​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ ចំនួន ០៧ ទីតាំង សរុប​ទម្ងន់ ១០៨ គីឡូក្រាម​។ បន្ទាប់មក ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ផ្អាក ទីតាំង​ផលិត​បណ្តោះអាសន្ន​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ​ក្នុង​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ក្នុង​សកម្មភាព​នោះដែរ មន្ត្រី​ជំនាញ​បាន​រកឃើញ និង​ដកហូត​ពពុះសណ្តែក​ដែលមាន​ផ្ទុក​សារ​ធា​គីមី​បូរ៉ា​ក់​ចំនួន ២០.៥ គីឡូក្រាម​។ បន្ទាប់ពី​ការធ្វើ​កំណត់ហេតុ​ដកហូត និង​សាកសួរ​ស្វែងរក​ប្រភព ម្ចាស់​ពពុះសណ្តែក​ខាងលើ បានផ្តល់​ព័ត៌មាន​លំអិត​អំពី​ទីតាំង​ផលិត​ពពុះសណ្តែក​មកកាន់​មន្ត្រី​ជំនាញ ដើម្បី​ចាត់​មន្ត្រី​មាន​សម​ត្ថិ​កិច្ច​បន្ត​ស្រាវជ្រាវ​រក​ទីតាំង និង​ប្រភព​នៃ​ការផលិត​៕​

អត្ថបទដែលជាប់ទាក់ទង