២៤ម៉ោងចុងក្រោយ ប្រទេសប្រេស៊ីល មានមនុស្សស្លាប់ដោយសារវីរុស Covid-19 ប្រចាំថ្ងៃច្រើនជាងគេ
ប្រទេសប្រេស៊ីល ដែលជាប្រទេសក្នុងតំបន់អាមេរិកឡាទីន មានមនុស្សស្លាប់ដោយសារវីរុស Covid-19 ប្រចាំថ្ងៃច្រើនជាងគេ ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២០នេះ ប្រេស៊ីលមានមនុស្សស្លាប់ចំនួន ១,២៧១នាក់ និងមានមនុស្សឆ្លងប្រចាំថ្ងៃចំនួន ៣៧,៩៩៧នាក់ ដែលនេះបើយោងតាម Worldometer ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះដែរ មនុស្សថ្មីដែលបានឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោកមានចំនួន ១៧៣,៨០៨នាក់ និងអ្នកជំងឺ Covid-19 ចំនួន ៥,០៦១នាក់ បានបាត់បង់ជីវិតដោយសារវីរុសនេះ។
ចំពោះចំនួនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ១០លានកន្លះនាក់ គឺចំនួន ១០,៥៧៧,៣០០នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន ៥១៣,១៧៥ នាក់ ខណៈដែលអ្នកជំងឺ Covid-19 សរុបចំនួន ៥,៧៩០,៧៦១នាក់ បានជាសះស្បើយពីវីរុសនេះ គិតត្រឹមព្រឹកថ្ងៃពុធដដែលនេះ៕