ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌដូនពេញនឹងរៀប ចំផែនការកែប្រែតំបន់ផ្លូវR6 ឲ្យក្លាយជាតំបន់ ស នៃគ្រឿងញៀន

89

ភ្នំពេញ៖ ​អាជ្ញាធរខណ្ឌដូនពេញបានបើកកិច្ចប្រជុំកាលពីថ្ងៃទី៣០មិថុនាដើម្បីរៀបចំ តំបន់ភូមិ២,ភូមិ៣ក្នុងសង្កាត់ស្រះចកចំណុចផ្លូវរថភ្លើងដែលគេដឹងថា ជាចំណុច ខ្មៅនៃបទល្មើសគ្រឿងញៀននឹងបង្ក្រាបមិនចេះអស់។

លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានលើកឡើងថា៖ជំហ៊ានដំបូងនៃការទប់ស្កាត់បទល្មើសគ្រឿងញៀននៅតំបន់នេះគឺត្រូវមានការស្រង់ស្ថិតិអ្នករស់នៅពិតប្រាកដ អត្តសញ្ញាណមនុស្សចេញចូល។យើងចង់ប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់ ស ដោយមិនចង់ឲ្យក្លាយជាតំបន់ខ្មៅដូចរាល់ដងដោយ សារគ្រឿងញៀននោះទេ យ៉ាងហោចណាស់ក៏បានទប់ស្កាត់ឬកាត់បន្ថយការប្រើ ប្រាស់,ចែកចាយ ,ជួញដូរគ្រឿងញៀននៅទីនេះដែរ។លោកអភិបាលខណ្ឌបាន អរគុណដល់សមត្ថកិច្ច និងអាជ្ញាធរសង្កាត់ពាក់ពន្ធ័ដែលប្រឹងប្រែងទប់ស្កាត់បទ ល្មើសគ្រឿងញៀននៅតំបន់នេះកន្លងមក។គិតពីខែវិច្ឆិកា ឆ្នាំ២០១៨ដល់ខែមិថុនា ឆ្នាំ២០២០សមត្ថកិច្ចបង្រ្កាបបាន១៤៩ករណី,ឃាត់ខ្លួនជនសង្ស័យចំនួន២៤៤ នាក់ ស្រីចំនួន៣២នាក់។លោកឧត្តសេនីយ៏ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងថា៖យើងនឹងរៀបចំតំបន់ផ្លូវR6ផ្លូវរថភ្លើងនេះឧ្យិដូចនៅតំបន់ត្រ ពាំងឈូកមុខពេទ្យលោកសង្ឃដូច្នេះដែរ។យើងនឹងរៀបចំផែនការឲ្យបានច្បាស់ លាស់និងប្រាកដនិយមធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានកំរិតខ្ពស់បំផុត។ទីតាំងភូមិ ២និងភូមិ៣ផ្លូវR6នេះជាតំបន់ត្រីកោណនៃភូមិសាស្ត្រខណ្ឌ៣គឺខណ្ឌដូនពេញ,ខណ្ឌទួលគោក និងខណ្ឌឬស្សីកែវ។ពេលនេះខណ្ឌដូនពេញចេញដំណើរមុនគេ

និងអនុវត្តវិធានការទប់ស្កាត់បទល្មើសគ្រឿងញៀនដោយអនុវត្តព្រមគ្នាជាមួយ  សង្កាត់ទាំង១១ក្នុងខណ្ឌតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង