ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​ខូចខាត​លំនៅដ្ឋាន​ទាំង​៣៣​គ្រួសារ នៅ​ភូមិ​ត្រពាំងរ​ពៅ បានទទួល​អំណោយ​ពី​ព្រះមហាក្សត្រ​

97

​ខេត្តកំពត ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹ​ង្កា​រ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង តំណាង​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ ព្រះសីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន អញ្ជើញ​នាំយក​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​ចំនួន​៣៣​គ្រួសារ នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ដោយ​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​អមដំណើរ​ពី​សំណាក់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត រួម​ថ្នាក់ដឹកនាំ​ខេត្ត អាជ្ញាធរ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​ព្រះរាជ​អំណោយ​របស់​ព្រះអង្គ​ទាំង​ទ្វេរ បាន​ចែកជូន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​ទាំងនោះ​រួមមាន ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ ៥០​គីឡូក្រាម​, ឃី​ត​១​កញ្ចប់ ដែល​រួមមាន​មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១, មី​១​កេស ត្រីខ​១០​កំប៉ុង កៅស៊ូ​តង់​ចំនួន​១​ផ្ទាំង សាប៊ូ​៥​ដុំ អាវយឺត​១ និង​ថវិកា​ចំនួន ៨០​ម៉ឺន​រៀល សម្រាប់​ប្រជារាស្ត្រ​រងគ្រោះ​ធ្ងន់ធ្ងរ ចំនួន​០៥​គ្រួសារ និង​ថវិកា ៤០​ម៉ឺន​រៀល​សម្រាប់​ប្រជារាស្ត្រ​រងគ្រោះ​ស្រាល​និង​មធ្យម ចំនួន​២៨​គ្រួសារ​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង