ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អា​មេ​រិច​ទិញ​ស្តុក​ថ្នាំ Remesivir ជាង​៩០​ភាគរយ ដើម្បី​ទុក​ព្យាបាល​ពលរដ្ឋ​ខ្លួន​កើត​ជំងឺ COVID-19

140

 

​អង់គ្លេស និង​អាឡឺម៉ង បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​មាន​ស្តុក​ថ្នាំ Remdesivir គ្រប់គ្រាន់ ដែល​វា​គឺជា​ថ្នាំ​ដំបូង​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល COVID-19 ធ្ងន់ធ្ងរ ហើយ​សហរដ្ឋ​អា​មេ​រិច​បាន​ទិញ​វា​ស្ទើរតែ​ទាំងអស់​។​

​ទី​ក្រុ​វ៉ាស៊ីនតោន​បានប្រកាស​នៅ​សប្តាហ៍​នេះ​ថា ខ្លួន​បាន​ទិញ​ស្តុក​ថ្នាំ Remdesivir ចំនួន ៩២​ភាគរយ​ដែល​ផលិត​ដោយ​មន្ទីរពិសោធន៍ Gilead រហូតដល់​ចុងខែ​កញ្ញា ដោយ​ស្មើនឹង​ថ្នាំ​ចំនួន​ប្រហែល ៥០០.០០០ ក្នុងចំណោម ៥៥០.០០០​ថ្នាំ​។ ការព្យាបាល​នីមួយៗ​តម្រូវ​ឲ្យ​ប្រើប្រាស់​ថ្នាំ Remsesivir ជាធ​ម្យ​ម​ជាង ៦​ដប​។​

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​បង្កើត​កិច្ចព្រមព្រៀង​ដ៏​អស្ចារ្យ​ដើម្បី​ធានាថា ពលរដ្ឋ​អា​មេ​រិច​កាំ​ង​អាច​ទទួលបាន​ការព្យាបាល​ដំបូង​ពី​ជំងឺ COVID-19​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​អា​មេ​រិច Alex Azar​។​

​ក្រុមហ៊ុន Gilead បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បានកំណត់​តម្លៃ​ថ្នាំ Remdesivir ៣៩០​ដុល្លា​ក្នុង​មួយ​ដប​នៅក្នុង​សហរដ្ឋ​អា​មេ​រិច និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ហើយ​ក្រុមហ៊ុន​នេះ​បាន​យល់ព្រម​បញ្ជូន​ថ្នាំ​របស់ខ្លួន​ជិត​ពាក់កណ្តាល​ទៅ​អា​មេ​រិច​ក្នុង​រយៈពេល ៣​ខែ​ខាងមុខ​។​

​សូមបញ្ជាក់ថា អា​មេ​រិច​ជា​ប្រទេស​ទី ១​ដែលមាន​ការឆ្លង​រាតត្បាត​វីរុស​កូ​រ៉ូ​ណា​ខ្លាំងជាងគេ​បំផុត ដោយ​ប្រទេស​មហាអំណាច​នេះ​មាន​អ្នក​ឆ្លង​សរុប​ជិត ២,៨​លាន​នាក់ និង​ស្លាប់​ជាង ១៣០.០០០​នាក់​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អា​មេ​រិច​មាន​អ្នក​ឆ្លង​សរុប​ជាង ៤០.០០០​ករណី​ក្នុង​រយៈពេល ១​ថ្ងៃ​។ អ្នកស្រាវជ្រាវ​ព្រមាន​ថា អា​មេ​រិច​អាច​នឹងមាន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ចំនួន ១០០.០០០​នាក់ ដោយសារតែ​វា​មិនទាន់​ត្រូវ​ប​គេ​គ្រប់គ្រង​បាន​៕

អត្ថបទដែលជាប់ទាក់ទង