ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកជំនន់ទន្លេមេគង្គលើ បន្តកើនឡើងលិចចូលតំបន់មួយចំនួនទៀត ក្នុងខេត្តស្ទឹងត្រែង

168

កម្រិតបរិមាណទឹកភ្លៀងដែលបានធ្លាក់តាមបណ្តារាជធានី-ខេត្ត (គិតចាប់ពីម៉ោង ៧ព្រឹកថ្ងៃទី ៣០ ដល់ម៉ោង ៧ព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨) ។


ស្ទឹងត្រែង៖ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រាសថា មកដល់ម៉ោង ៧ ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេមេគង្គលើក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១០,៨៤ ម៉ែត្រ (កម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១០,៧០ ម៉ែត្រ) ។ តំបន់ទំនាបដែលនៅតាមដងទន្លេ ត្រូវបានទឹកលិចចូលជាបន្តបន្ទាប់ ។

លោកលឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសថា ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងអាងទន្លេមេគង្គ ក្នុងប្រទេសថៃនិងឡាវ បានបង្កឱ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា បន្តកើនឡើង២ឬ៣ថ្ងៃបន្តទៀត។ លោករដ្ឋមន្រ្តី ក៏បានស្នើដល់អាជ្ញាធរដែនដី ស្ថាប័នពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ។

ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨៖

 

 

 

អត្ថបទដែលជាប់ទាក់ទង