ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះ​ម៉ូតូ​ចេញពីផ្ទះ​មក​លោតទឹក​សម្លាប់ខ្លួន​សំណាងល្អ​មិន​សំរេច​

111

 

​ភ្នំពេញ : បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ZOOMER.X​ពណ៍​ស​ចេញពីផ្ទះ​មកដល់​ស្ពាន​ព្រះមុនីវង្ស​ចាស់​រួច​ក៏​ដាក់​ម៉ូតូ​ចុះឡើង​បង្កាន់ដៃស្ពាន​បំរុង​លោត​តែ​ប្រជាពលរដ្ឋ​ស្រែក​ផ្អើល​ឆា​ឡា​នគរបាល​អន្តរាគមន៍​ឃាត់​បាន​និង​នាំយកមក​ស្នាក់ការ​ប៉ុស្តិ៍​ដើម្បី​រក​មូលហេតុ កាល​វេលា​ម៉ោង​២​និង​០០​នាទី​រសៀល​ថ្ងៃទី​០២ ខែ មិថុនា ឆ្នាំ ២០២០​នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស​ចាស់ ស្ថិតនៅ​ភូមិ​ព្រែក សង្កា​ត​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ ។​

​នគរបាល​បានអោយដឹងថា​ជនរងគ្រោះ​ឈ្មោះ ចាន់ សុខ​បញ្ញា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​មុខរបរ​នៅផ្ទះ ស្នាក់នៅ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​ដោយ​មុន​កើតហេតុ​កម្លាំង​នគរបាល​នាយរង​ប៉ុស្តិ៍​ឈរជើង​សម្រួល​ចរាចរណ៍​នៅ​គល់ស្ពាន​កន្លែងកើតហេតុ​ស្រាប់តែ​ប្រជាពលរដ្ឋ​ជិះ​ម៉ូតូ​ឆ្លងកាត់​ស្រែក​ផ្អើល​ឆា​ឡា​ថា​មាន​បុរស​ម្នាក់​បំរុង​លោតទឹក​សម្លាប់ខ្លួន​ក្រោយមក​ក៏​នគរបាល​យើង​ស្ទះ​ទៅ​ប្រញ្ញាប់​សហការ​និង​ប្រជាពលរដ្ឋ​តែ​បុរសរងគ្រោះ​លោតទឹក​សម្លាប់​ចូលក្នុង​ទឹកទន្លេ​មេគង្គ​បាត់​ក្រោយមក​ក៏​ហៅ​ទូក​អ្នកនេសាទ​ត្រី​ក្បែរ​នោះ​ជួយ​ស្រង់​ភ្លាមៗ​តែម្ដង​តែ​សំណាងល្អ​បុរស​អណ្ដែត​ឡើងលើ​សង្ស័យ​ចេះ​ហែល​ទឹក​ក៏​មិនដឹង​មូលហេតុ​អ្វី​ក៏​នាំមក​ស្នាក់ការ​ប៉ុស្តិ៍​រងចាំ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​ជា​ក្រោយ​ទៀត ។​

​នគរបាល​បន្តថា​ក្រោយមក​ក៏​លួងលោម​និង​សួរនាំ​រក​លេខ​ទូរស័ព្ទ​គ្រួសារ​និង​បាន​ទឹកអំពៅ​អោយ​ផឹក​រហូត​កន្លះ​ម៉ោង​បានអោយ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​ពេល​នគរបាល​តេ​ទៅ​សួរ​មាន​ស្គាល់ឈ្មោះ សុខ​បញ្ញា​ដែរឬទេ​គាត់​ប្រា​បា់​ជា​ឪពុក​ហើយក៏​បាន​តប​នគរបាល​គាត់​ខុស​អី​កុំ​ប្រកាន់​ដោយមាន​បញ្ហា​ខួរក្បាល​មាន​ជំងឺ​ប្រ​សៃ​ប្រសាទ​ច្រើន​ឆ្នាំ​ហើយ​រួច​បានប្រគល់​ម៉ូតូ​និង​កូនប្រុស​អោយទៅ​ឪពុក​វិញ​នគរបាល​បាន​ផ្ដាំ​ធ្ញើ​រ​សូមកុំ​រំលង​នេះ​ជួយសង្គ្រោះ​ទាន់​ម៉ូតូ​ក៏​មិន​បាត់បង់​ទៀត ។​

អត្ថបទដែលជាប់ទាក់ទង