ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋរស់នៅនសង្កាត់ផ្សារដេប៉ូទី២ ស្នើអោយអាជ្ញាធរខណ្ឌជួយដោះស្រាយបញ្ហាសំរាមសុំផ្ដល់ប័ណ្ណក្រីក្រ បង្ក្រាបគ្រឿងញៀននិងក្មេងទំនើងនៅក្នុងមូលដ្ឋាន

103

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោកបានស្នើសុំអោយអាជ្ញាធរខណ្ឌជួយដោះស្រាយនូវកង្វល់របស់ពួកគាត់មួយចំនួន មានទាំងការ បញ្ហាសំរាម ការសុំផ្ដល់ប័ណ្ណក្រីក្រ បង្ក្រាបគ្រឿងញៀននិងក្មេងៗអុកឡុកក្នុងមូលដ្ឋាន ជាមួយនឹងការស្នើសុំបំពាក់ភ្លើងបំភ្លឺសាធារណៈនៅតាមផ្លូវផងដែរ។

   ការស្នើសុំពីសំណាក់ប្រជាពលរដ្ឋខាងលើនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២០ នៅ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ដែលបានធ្វើឡើងនៅក្នុងសង្កាត់ផ្សារដេប៉ូទី២ខណ្ឌទួលគោក។

   ចំពោះការស្នើឡើងពីសំណាក់ប្រជាពលរដ្ឋខាងលើនេះ លោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោកបាន ជម្រុញអោយអាជ្ញាធរមានសមត្ថកិច្ចចុះប្រតិបត្តិការភ្លាមៗ ហើយចំពោះការ ស្នើសុំ ការដាក់អំពូលភ្លើង នៅក្នុងមូលដ្ឋាន លោកអភិបាលបានបញ្ជាក់ផងដែរថា រដ្ឋបាលខណ្ឌបានដាក់រួចហើយនូវអំពូលភ្លើងសាធារណៈនៅក្នុងមូលដ្ឋាន រហូតដល់យើងបានដាក់ភ្លើងបំភ្លឺសាធារណៈដល់តាមផ្លូវឌឿងហែមថែមទៀតផង រឿងនេះក្នុងនាមអាជ្ញាធរមិនប្រងើយកន្តើយឡើយ។

   ចំណែកការគ្រប់គ្រងសំរាមវិញ លោកបានជម្រុញអោយមន្ត្រីនិងចៅសង្កាត់ ត្រូវមានវិធានការអោយបានតឹងរឹងបំផុត ដោយត្រូវចាប់ផាកពិន័យចំពោះអ្នកចោលសំរាមបែបអាណាធិបតេយ្យដើម្បីធ្វើយ៉ាងណាអោយមូលដ្ឋានខណ្ឌទួលគោកមាន បរិស្ថានល្អប្រសើរផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង