គណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ សាងសង់អាគារថ្មីបន្ថែមមួយទៀត
ភ្នំពេញៈ អាគារថ្មីរបស់គណៈប្រជាជនកម្ពុជាខណ្ឌច្បារអំពៅនិងលេចចេញរូបរាងនាពេលដ៍ខ្លីខាងមុខនេះ ដើម្បីបំពេញបន្ថែមអាគាររបស់គណបក្សដែលមានស្រាប់ នេះជាផ្នែកមួយនៃវឌ្ឍនភាព របស់ខណ្ឌច្បារអពៅ ។
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានរៀបចំធ្វើពិធីសាសនា ក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបុកគ្រីះចាប់ផ្តើមសាងសង់អាគារថ្មី ក្រោមវត្តមានលោកជំទាវ ឡោក ខេង ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ , លោកអ៊ំ ម៉ារ៉េត ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌ , លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ព្រមទាំងមានការចូលរួមពីលោក-លោកស្រីជាអភិបាលរងខណ្ឌ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត ។
លោកញាណ ច័ន្ទសោភា នាយករដ្ឋបាលសាខណ្ឌបានអោយដឹងថា សំណង់អាគារថ្មីរបស់គណៈបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅដែលចាប់ផ្តើមសាងសង់នេះមានកំពស់២ជាន់ មានទំហ៊ំ៨ម៉ែត្រ គុណនិង៨,៤ម៉ែត្រ គ្រោះចំណាយថវិការជាង៥ម៉ឺនដុល្លារ ។ ការសាងសង់អាគារថ្មីនេះគឺដើម្បីពង្រីកបន្ថែមអោយមានសាលប្រជុំធំទូលាយសម្រាប់ទទួលសមាជិកគណបក្សពេលមកប្រជុំម្តង ។
លោកនាយករដ្ឋបាលបានបន្តថា ចំពោះប្រភពថវិការក្នុងការសាងសង់បានមកពីសប្បុរសជនជួយឧបត្ថម្ភ ហើយការសាងសង់អាគាថ្មីនេះមិនកំណត់ពេលវេលានោះទេ តែយ៉ាងក៍ដោយក្រុមការងារសាលាខណ្ឌ និងជំរុញក្រុមជាងសាងសង់អោយបានឆាប់រហ័សមិនអាចអូសបន្លាយពេលអោយនៅយូបានទេ តែក៍ជួបនូបញ្ហាប្រឈមខ្លះដែរព្រោះរដូវនេះជារដូវវស្សាភ្លៀងធ្លាក់ស្ទើរាល់ថ្ងៃ អាចបង្អាក់ដំណើរការសាងសង់ ។
ក្នុងពិធីនេះដែរលោកជុំទាវឡោក ខេង ប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅបានកោសរសើរលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដែលបានគៀងគររកសប្បុរសជនជួយឧបត្ថម្ភជាសម្ភារៈ និងថវិការ ក្នុងការសាងសង់អាគារថ្មីដើម្បីបំពេញបន្ថែមជាមួយអាគារបស់គណបក្សដែលមានស្រាប់ អោយបានធំទូលាយសម្រាប់ទទួលសមាជិក សមាជិការ របស់គណបក្ស ៕