ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក តែម ម៉ឺន៖ គ្រូបង្វឹកជម្រើសជាតិ ត្រូវយកគុណផលដាក់មុខ មិនត្រូវយកដុល្លារដាក់មុខឡើយ

167

 

ភ្នំពេញ៖ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោក តែម ម៉ឺន បានមានប្រសាសន៍ថា ចំពោះគ្រូបង្វឹកជម្រើសជាតិថ្មីទំាង២រូបត្រូវខំតខំបង្ហាត់បង្រៀនកូនសិស្សដែលជាកីឡាករគុនខ្មែរឲ្យអស់ពីសមត្ថភាពរៀងៗខ្លួនដើម្បីទទួលបានគុណផលល្អក្នុងដណ្តើមមេដាយតបសងក្រសួងអប់រំ យុវជន និងកីឡាវិញ។
លោកបានបន្តថា ប្រសិនបើយើងបង្ហាត់បង្រៀនកូនសិស្សមិនអស់ពីសមត្ថភាពវិញមានន័យថា យើងកំពុងយកលុយដាក់មុខយើង ដោយមិនគិតពីគុណផលរបស់កីឡាករគុនខ្មែរដែលជាកីឡាករជម្រើសជាតិដោយក្រសួងអប់រំបានចាយលុយជាច្រើនលើយើង។ ក្នុងនាមគ្រូបង្វឹកត្រូវបំពេញតួនាទីទៅតាមគោលការណ៍របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាគឺហ្វឹកហាត់កីឡាករតាមកម្មវិធីជានិច្ច។
លោកប្រធានបន្ថែមទៀតថា កាលពីឆ្នាំកន្លងមកគ្រូបង្វឹកចាស់បានយកពេលវេលាក្រុមជម្រើសជាតិទៅហ្វឹកហាត់ដល់កីឡាករនៅក្លិបរបស់ខ្លួនធ្វើឲ្យប៉ះពាល់យ៉ាងដល់សហព័ន្ធកីឡាប្រដាល់់គុនខ្មែរ សម្រាប់ឆ្នាំនេះមិនអនុញ្ញាតឲ្យលោកគ្រូទាំង២រូបធ្វើបែបនេះឡើយ។ គ្រូបង្វឹកប្រដាល់គុនខ្មែរ២រូប គឺលោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្ត។
ក្នុងនោះមានបេក្ខជចំនួន៥រូបរួមមានអតីតគ្រូបង្វឹកឆ្នើមលោកអេ ភូថង លោកគ្រូ ជា រិទ្ធ និងលោក ឡុង សាលវ័ន្ត លោក អាត់ សារ៉ាត់ និងលោក ទេស សារិន។ សម្រាប់ឆ្នាំសហព័ន្ធទទួលបានអនុញ្ញាតឲ្យកីឡាកររបស់ខ្លួនចំនួន១៦នាក់ចំណែកក្រុមជម្រើសជាតិឈុតធំ៨នាក់ និងថ្នាលចំនួន៨នាក់៕

អត្ថបទដែលជាប់ទាក់ទង