ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈុត សេរីវ៉ាន់ថងប្រជែងបានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រឬទេ ?

160

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍​ទម្ងន់៥៧គីឡូក្រាម បានឈានដល់វគ្គវិលជុំសន្សំពិន្ទុចុងក្រោយហើយ ។

​ពេលនេះឡុង ជិនក្លិបខ្លារខិនមានរិទ្ធដែលបញ្ចប់ការប្រកួត ដោយ៤ប្រកួតឈ្នះទាំង៤ប្រកួតនោះនៅអង្គុយ ចាំអ៊ុតមើលតើកៅអីវគ្គផ្ដាច់ព្រ័ត្របាន មកក្នុងកណ្ដាប់ដៃខ្លួនឬទេ ឯ ពូលថៃនោះវិញអ្នកប្រដាល់ធៀប កៅ(Theap Kao)បានកក់កៅអីរួចបាត់ទៅហើយ ។

​ឈុត សេរីវ៉ាន់ថងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃផាត ធូដើម្បីប្រជែងយកកៅអីឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ។នេះជាការប្រកួតចុងក្រោយដ៏មានសារសំខាន់ ណាសាំសម្រាប់វ៉ាន់ថង ព្រោះគេត្រូវផ្ដួលគូប្រកួតក្នុងទឹកទី១ ហើយនៅក្នុងនាទីដំបូងទៀត ទើបគេប្រជែងកៅអីជាមួយឡុង ជិនបាន ។

​តាមពិតសេរីវ៉ាន់ថង៣ប្រកួតរបស់គេឈ្នះទាំង៣ ប្រកួតទៅហើយហើយមួយ ប្រកួតនេះទៀត ប្រសិនបើគេឈ្នះគឺត្រូវតែឈ្នះដោយ រហ័សបំផុតទើបផ្ទៀងផ្ទាត់ជាមួយឡុង ជិនបាន ។ការប្រកួតចុងក្រោយនេះ ប្រសិនបើសេរីវ៉ាន់ថងចាញ់នោះឡុង ជិនអស់កង្វល់តែម្ដង ។

​សេរីវ៉ាន់ថងមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥០ដង ចាញ់៦ដង ដ្មើពិន្ទុ ១ ដង និង មានប្រវត្តិវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។

​ចំពោះអ្នកប្រដាល់ថៃផាត ធូ(Phat Thou)វិញ ៣ប្រកួតរបស់គេចាញ់ទាំង៣ប្រកួតហើយការប្រកួតចុង ក្រាយនេះទោះបីចាញ់ឬឈ្នះ ក៏គេត្រូវតែហាលអាវដែរ ។នេះគ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចរបស់គេតែប៉ុណ្ណោះ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៦ដង ចាញ់១១ដងស្មើពិន្ទុ ១ ដង និងវាយគុប្រកួតឲ្យសន្លប់បានចំនួន១១ ដង ។ ឈុត សេរីវ៉ាន់ថងជួបសំណាងល្អឬទេ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរធន មករាសមាគម ប្រដាល់ក្រសួងការពារជាតិ ជួបជាមួយអ្នកប្រដាល់ថៃផាតសិលា(Phat Seilla) ។

​អ្នកប្រដាល់ទាំង២រូបនេះប្រកួតបង្គ្រប់កិច្ចដូចគ្នាទោះបីនរណាចាញ់ នរណាឈ្នះក៏ត្រូវតែខ្តាតចេញពីការប្រកួតដូចគ្នាដែរ ។មករាដែលមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៨ដង ចាញ់៥ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យ

សន្លប់បានចំនួន១៦ដងនោះ៣ប្រកួតរបស់គេឈ្នះ២ប្រកួតចាញ់មួយប្រកួត ។មួយប្រកួតចុងក្រោយនេះជាការប្រកួតកំដរសង្វៀនប៉ុណ្ណោះ ។

​ចំពោះអ្នកប្រដាល់ថៃផាត សិលា(Phat Seilla)វិញគេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៦ដង ចាញ់១៣ដងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង ។៣ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះ ចាញ់ទាំង៣ប្រកួតនេះក៏ជាការប្រកួតបង្គ្រប់កិច្ចដែរ ៕

Image may contain: 2 people, people standing and text
អត្ថបទដែលជាប់ទាក់ទង