អភិបាលរងខេត្តនាំយកទេយ្យវត្ថុនិងទៀនវស្សាទៅប្រគេនព្រះសង្ឃ តាមបណ្តាវត្ត,ទាំង៤០វត្ត ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
កណ្ដាល៖កាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តមអភិបាលខេត្តកណ្តាល រួចជាមួយលោក លោកស្រីប្រធានមន្ទីរ លោកអភិបាលស្រុកខ្សាច់កណ្ដាល លោកប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល មន្ត្រីរាជការឃុំ ស្រុក បាននាំយកទេយ្យវត្ថុ និងទៀនវស្សា ទៅប្រគេនព្រះសង្ឃតាមបណ្តាវត្តទាំង៤០វត្ត ក្នុងស្រុកខ្សាច់កណ្តាល ដែលកំពុងចូលព្រះវស្សា រយៈពេល ០៣ខែ តាមពុទ្ធានុញ្ញាត ដែលពិធីនេះបានប្រព្រឹត្តទៅនៅវត្តស្វាជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងោកាសនោះក្នុងនាមអភិបាលខេត្តកណ្ដាលលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានលើកឡើងថា៖រដ្ឋបាលខេត្តកណ្ដាលបាននាំយកទេយ្យវត្ថុ និងទៀនវស្សា ទៅប្រគេនព្រះសង្ឃតាមបណ្តាវត្តទាំងអស់ក្នុងខេត្តកណ្ដាលទាំងមូលដោយឡែកវត្តទាំង៤០នៅស្រុកខ្សាច់កណ្ដាលក៏ទទួលបានទេយ្យវត្ថុនិងទៀនវស្សានេះដែរ។
ក្នុងនោះលោកអភិបាលរងខេត្តបានណែនាំដល់លោកអភិបាលស្រុកលោកប្រធានក្រុមប្រឹក្សាស្រុកលោកនិងលោកស្រីជាមេឃុំលោកនិងលោកមេភូមិត្រូវទុកឱ្យព្រះសង្ឃវត្តណាមួយដាច់ចង្ហាន់នៅក្នុងរដូវចូលវស្សានេះដោយយើងពុំបានដឹងនិងដោះស្រាយឱ្យសោះ៕